Below are posts about citizen media in English. Don't miss Global Voices, where Global Voices posts are translated into English! Read about our Lingua project to learn more about how Global Voices content is being translated into other languages.

រឿង អំពី​ អង់គ្លេស​

ពលរដ្ឋយេម៉ែនស្វែងរកចំណាត់ការតាមរយៈ ៖ TEDxSanaa 2013

ក្រោម​មូលបទ ចំណាត់​ការ ជា​ការ​សំខាន់ TedxSanaa ចាប់​ផ្ដើម​នា​ថ្ងៃ​នេះ។ នូន អារ៉ា​ប៊ៀ ផ្តោត​លើ​រឿង​នេះ។

បង្ហាញ​ពី​ខ្លួន​អ្នក ៖ ទិវា​សកម្មភាព​ប្លុក ស្ដីពី​ សិទ្ធិ​មនុស្ស!

  11 តុលា 2013

ថ្ងៃទី​១៦ តុលា ជា​ទិវាសកម្មភាព​ប្លុក។ ចូលរួម​ជាមួយ​អ្នកសរសេរ​ប្លុក​ទូទាំង​ពិភព​លោក​ដើម្បី​​​កត់សម្គាល់​នូវ​ប្រធាន​បទ​ប្រចាំ​ឆ្នាំនេះ ៖ សិទ្ធិ​មនុស្ស។

ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ៖ ​​​សំឡេង​​​នៅ​លើ​ហ្វេសប៊ុក

  21 កក្កដា 2013

អ្នក​ប្រើប្រាស់​​​អ៊ីនធើណែត​នៅ​ប្រទេស​កម្ពុជា​​​កំពុងតែបានប្រើ ហ្វេសប៊ុកយ៉ាងសកម្មដើម្បីពិភាក្សា ជជែក និង​ចែក​រំលែក​ព័ត៌មាន​ថ្មីៗ​ដែល​ទាក់ទង​នឺង​​ ការ​បោះឆ្នោត​ជ្រើសរើស​​សមាជិក​សភា នៅថ្ងៃទី២៨ ខែកក្កដា ខាងមុខ។ ទន្ទឺមនឹងនោះ គណបក្សនយោបាយក៏កំពុងតែ​ព្យាយាម​​បង្កើន​ប្រជាប្រិយ​ភាព​តាម​រយៈ​បណ្ដាញ​ផ្សព្វផ្សាយសង្គមដើម្បីអាចទាក់ទាញអ្នកបោះឆ្នោតវ័យក្មេង។

​ជន​ជាតិ​ចិន​ងឿង​ឆ្ងល់​អំពី​អ្នក​នៅ​ពី​ក្រោយ​​ប្លុក​ដ៏​អាថ៌កំបាំង​ដែល​គាំទ្រ​ប្រធានាធិបតីថ្មី

  8 កុម្ភៈ​​ 2013

​ប្លុក​អាថ៌កំបាំង​​ដែល​បាន​ចង​ក្រង​​ពី​​​​​ការធ្វើ​ដំណើរ​របស់​​ ប្រធានាធិបតីចិន​​ដែល​នឹង​ចូល​កាន់​តំណែង លោក​ស៊ី ជីងភីង​ ដែល​​មិន​មាន​នូវ​​ភាព​លាក់​លៀម​​នៅ​លើ​​បណ្ដាញ​​​​សង្គម​​​​​របស់​ចិន ស៊ីណា វៃប៉ោ ​បាន​ធ្វើ​ឲ្យ​ប្រជាជន​ជាច្រើន​នៅ​ក្នុង​ប្រទេស​កុំម្មុយ​នីស្ត​​មាន​ការ​ងឿង​ឆ្ងល់​ថា​ម្នាក់​នោះ​គឺជា​​នរណា។

បទសម្ភាសន៍ជាមួយលោក សុខ ចាន់ផល អ្នកនិពន្ធ​ និងអ្នកនិពន្ធចម្រៀង

  26 មករា​ 2013

ក្លូប៊ល វ៉យស៍ សម្ភាសន៍​ សុខ ចាន់​ផល អ្នក​និពន្ធ​ចម្រៀង​​ដ៏​ល្បី​ឈ្មោះ​ម្នាក់​​​។ ចាន់​ផល​ ក៏ជា​​អ្នក​សរសេរ​ប្លុក​មួយរូប​ដែរ ហើយ​បាន​​បោះ​ពុម្ព​​​សៀវភៅ​ជា​ច្រើន​ក្បាល​​​នៅ​លើ​​ប្រព័ន្ធ​អ៊ីនធើណែត។ ចាន់​ផល ពិភាក្សា​ពី​​​ស្ថានភាព​នៃ​ការ​បោះពុម្ព​សៀវភៅ​នៅ​កម្ពុជា ក៏ដូចជា​​​​​ការរំពឹង​ទុក​នៃ​ការ​បោះ​ពុម្ព​​លើ​ប្រព័ន្ធ​អ៊ីនធើណែត​​នៅ​ក្នុង​រយៈ​ពេល​​ប៉ុន្មាន​​ឆ្នាំ​ខាង​មុខ​ទៀត។

ប្រទេស​កម្ពុជា​​ហាម​​មិន​ឲ្យ​​បើក​ហាង​អ៊ីនធើណែត​ដែល​មាន​ទីតំាង​ជិត​សាលារៀន

  26 ធ្នូ​ 2012

ហាង​អ៊ីនធើណែត​ បច្ចុប្បន្ន​ត្រូវ​បាន​ហាមឃាត់​ ក្នុងរយៈ​ចម្ងាយ​​ប្រហែលជា​ ៥០០ម៉ែត្រ​​ ពីសាលារៀន ឬ​ក៏អគារ​អប់រំ​។ ហាង​អ៊ីនធើណែត​ ក៏ត្រូវបាន​ហាមឍាត់​មិន​ឲ្យ​​ស្វាគមន៍​បុគ្គល​ដែល​មានអាយុ​ក្រោម ១៨ឆ្នាំ​ដោយសារ​តែ​ "​អ៊ីនធើណែត​​ធ្វើ​ឲ្យ​មាន​ការ​ប្រឈម​គ្រោះថ្នាក់​ជាច្រើន​​ ដូចជា ភេវរកម្ម បទ​ឧក្រិដ្ឋ​ផ្នែក​សេដ្ឋកិច្ច និង​​​ការ​ចែក​ចាយ​នៃ​​រូបអាស​អាភាស" ។

គាំ​ទ្រ​ ក្លូប៊ល វ៉យស៍: នាំ​គ្នា​ជួយ​ឲ្យ​ពិភព​លោកក្លាយ​ជា​កន្លែង​​ភ្ជាប់​ទំនាក់​ទំនង​ល្អ​​ដ៏​ជាង​មុន​

ទោះបីជាមានការគាំទ្រជាច្រើនពីអ្នកស្ម័គ្រចិត្តដែលពោរពេញដោយទឹកចិត្តស្រលាញ់ យើងក៏ត្រូវការការគាំទ្រផ្នែកថវិកាដើម្បីបន្ត និងពង្រីកគម្រោងនេះផងដែរ។ ក្លូប៊ល វ៉យស៍ បានក្លាយទៅជាអ្នកជំរុញនូវគម្រោងដ៏សំខាន់ និងមានលក្ខណៈបង្កើតថ្មីនៅជុំវិញពិភពលោក។ ប្រសិនបើអ្នកជឿថាការងារដែលយើងធ្វើសម្រាប់ ក្លូប៊ល វ៉យស៍ គឺមានសារៈសំខាន់ដើម្បីធ្វើឲ្យពិភពលោកកាន់តែទូលាយ និងភ្ជាប់ទំនាក់ទំនងជាងមុន យើងសង្ឃឹមថាអ្នកនឹងគាំទ្រយើងតាមរយៈការ ផ្តល់​វិភាគទាន​.

វៀតណាម​ ៖ រដ្ឋាភិបាល​​ផ្តន្ទាទោស​​អ្នក​សរសេរ​ប្លុក​​បីនាក់ដែល​មាន​ “​មតិប្រឆាំងៗ” ដាក់​ពន្ធនាគារ​

អ្នក​សរសេរ​ប្លុក​បី​នាក់​ត្រូវ​បាន​តុលាការ​ក្នុង​ស្រុកផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ ដោយ​ចោទ​ប្រកាន់​​ពី​បទ​​​ផ្សព្វផ្សាយ​​​​​ការ​ឃោសនា​ប្រឆាំង​នឹង​រដ្ឋាភិបាល​។​ ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​បី ត្រូវជាប់ពន្ធនាគារ​ចំនួន​ ១២​ឆ្នាំ។ ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​​បាន​​ថ្កោល​ទោស​ភ្លាមៗ​​ចំពោះ​សាល​ក្រម​​​នេះ និង​​ដាស់​តឿន​​​អំពី​ការ​​គាប​សង្កត់​​​​​ការ​និយាយ​ស្ដី​នៅ​លើ​អ៊ិនធើណែត​​នៅ​ក្នុ​ងប្រទេស​នេះ​។

ហុង​កុង ៖ កម្ម​វិធី​អប់រំ​ថ្នាក់​ជាតិ​​បង្កបាតុកម្ម​ដោយ​បង្អត់​អាហារ​​ ​ដោយ​ការអង្គុយ​

  17 កញ្ញា 2012

សកម្មជន​ជា​ច្រើន​នាក់​បាន​ធ្វើ​យុទ្ធនាការ​​ប្រឆាំង​នឹង​កម្មវិធី​អប់រំ​ថ្នាក់​ជាតិ​ដ៏​ចំរូង​ចំរាស​ នេះ​បើ​តាម​ឃ្លា​មួយ​ក្នុង​សាលា​ហុងកុង ដែល​មាន​បាតុករកំពុង​​ធ្វើ​បាតុកម្ម​យ៉ាង​ធំ រួម​ទាំងពេល​យប់ផង​ដែរ​។

កម្ពុជា ៖ អត្ថបទ​​នៅ​លើ​ប្លក់​​​បណ្តាល​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​លើ​ឃាតកម្ម​

  31 កក្កដា 2011

អ្នក​នយោបាយ​​​ក្នុង​គណបក្ស​ប្រឆាំង​របស់​ប្រទេស​កម្ពុជា​ និង​មន្រ្តី​ស្ថានទូត​​កំពុង​តែ​ធ្វើ​ការ​ស៊ើប​អង្កេត​​ពី​ករណី​​ការ​ស្លាប់​របស់​អ្នក​បម្រើ​តាម​ផ្ទះ​​វ័យ​ក្មេង​​បន្ទាប់​ពី​មាន​​អត្ថបទ​ប្លក់​រាយការណ៍​ថា​​អ្នក​បម្រើ​ម្នាក់​នេះ​​គឺ​ជា​​ជន​រង​គ្រោះ​​នៃ​ការ​រំលោភ​បំពាន​​​​មក​លើ​រាងកាយ​។​

​អំពី​ការ​គ្របដណ្តប់​លើ​ អង់គ្លេស​ របស់​យើង​

en