រឿង អំពី ស្រ្តី និងយែនឌ័រ
ស្រ្តីស្រលាញ់ស្រ្តីមួយគូ ត្រូវបានចាប់ខ្លួនបន្ទាប់ពីលួចរៀបការនៅប្រទេសបង់ក្លាដេស
ការរៀបការនេះ ជាការរៀបការជាមួយមនុស្សភេទដូចគ្នាដំបូងបំផុតនៅក្នុងប្រទេស។ ច្បាប់ប្រទេសបង់ក្លាដេស ផ្តន្ទាទោសទំនាក់ទំនងរវាងភេទដូចគ្នាដោយឲ្យជាប់ពន្ធនាគារពេញមួយជីវិត។
ការបន្ទោសមកលើជនរងគ្រោះនៃអំពើរំលោភសេពសន្ថវៈនៅកម្ពុជា
នៅកម្ពុជា ករណីរំលោភសេពសន្ថវៈ គឺជាករណីដែលមិនសូវមានការចាប់អារម្មណ៍ ទោះបីជាមានរបាយការណ៍របស់ សមាគមអភិវឌ្ឍ និងសិទ្ធិមនុស្ស (អាដហុក) ដែលបានកត់ត្រានូវករណីរំលោភសេពសន្ថវៈចំនួន ៤៦៧ករណី ក្នុងឆ្នាំ២០១១ និង ៣២០ ក្នុងឆ្នាំ២០១២ ក៏ដោយ។ តួលេខទាំងនេះអាចមានចំនួនខ្ពស់ជាងនេះ ដោយសារតែករណីរំលោភសេពសន្ថវៈ គឺមានការរាយការណ៍តិចជាងអ្វីដែលកើតមានជាក់ស្តែងក្នុងប្រទេសកម្ពុជា។
ហ្កាណា ៖ មាគ៌ាទៅរក “ស្រ្តីក្នុងឧត្តមគតិ” ៖ ជួបជាមួយអ្នកសរសេរប្លក់ និងអ្នកសារព័ត៌មាន លីនដា អាណាន់
ទោះបីជានាងមានត្រកូលដូចគ្នាទៅនឺងជនជាតិហ្កាណាដែលល្បីឈ្មោះទូទាំងពិភពលោកក៏ដោយ លីនណា អាណាន់ មិនបានពាក់ព័ន្ធជាមួយនឹងអតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក កូហ្វី អាណាន់ នោះទេ។ លីនដា គឺជាអ្នកសារព័ត៌មាន និងអ្នកសរសេរប្លក់ជនជាតិហ្កាណា ដែលបានរួមចំណែកជួយដល់ ក្លូប៊លវ៉យស៍អនឡាញ (Global Voices Online) និងជាស្ថាបនិកនៃ អូបាសឺម៉ា (Obaasema) ដែលជាទស្សនាវដ្តីលើបណ្តាញសម្រាប់ស្រ្តីជនជាតិហ្កាណា។