ពិភពអារ៉ាប់ ៖ ជំងឺ​​ព្រះរាជ​ពិធី​អាពាហ៍ពិពាហ៍​​សាយភាយ​

Royal wedding flag souvenir for sale in a London shop

វត្ថុ អនុស្សាវរីយ៍ជាទង់ជាតិ នៃ ព្រះរាជពិធី អាពាហ៍ពិពាហ៍ សម្រាប់ លក់ តាម ហាង នៅ ក្នុង ទីក្រុង ឡុងដ៍ រូបថត ដោយ John Harper (ចន ហាហ្វផឺរ ) © Copyright Demotix (25/04/11)

ជំងឺ​ (ភាពភ្ញាក់ផ្អើល) ជុំ​វិញ​​ព្រះរាជពិធី​​អាពាហ៍​ពិពាហ៍​​របស់​ព្រះអង្គម្ចាស់​ វីល្លៀម​ (William) និង ខេតធឺរីន មីដលថុន​​ (Catherine Middleton) នា​​ថ្ងៃស្អែក (ថ្ងៃទី​ ២៩ ខែ​មេសា) បាន​មកដល់​មជ្ឈឹមបូព៌ា ដែល​អ្នកលេង​ twitter មួយ​ចំនួន​សម្រាក​ពី​ការ​សរសេរ​ពី​​អ្វី​ដែល​កំពុងតែ​កើតមាន​ឡើងទាក់ទង​នឹង​​ការ​បះបោរ​ក្នុង​ប្រទេស​អារ៉ាប់​ដើម្បី​សរសេរ​ពី​ព្រះរាជពិធី​ និង​ពិធីជប់លៀង​ដែល​កំពុងតែ​កើតមាន​ឡើង​ក្នុង​ព្រះរាជវាំង​បាក់ឃីងហែម។​

មកពី​ សហព័ន្ធ​អារ៉ាប់​អេមីរាត អេម៉ាន អ អេជ (Eman R H) មានជំងឺយ៉ាងធ្ងន់ធ្ងរ​ទាក់ទិននឹង​ព្រះរាជពិធី​អាពាហ៍ពិពាហ៍​។ នាង បាន​​សរសេរ​ថា​:

ជំងឺ #RoyalWedding (ព្រះរាជពិធី)​! វាពិត​ជាការ​ល្អ​ប្រសិន​បើ​ខ្ញុំ​នៅ​ទីក្រុង​ឡុងដ៍​ពេល​នេះ​

គឺម ប្ររធឺថុន​ (Kym Brotherton) ប្រកាស​ថា​:

ជំងឺ #RoyalWedding (ព្រះរាជពិធី)​ បាន​មក​ដល់​ឌុយ​បៃ​ហើយ​!

និង​ មកពី​អាប៊ូ ដាប៊ី ជិតៗ​ សហព័ន្ធអារ៉ាប់​អេមីរ៉ាត សាយម៉ា បេន សាឡេះ (Shaima Bent Saleh) បន្ថែម​ថា​:

វា​ជារឿង​ឆ្នួតៗ​ដែល​ក្រុម​អ្នក​ជំនួញ​នៅ សហព័ន្ធអារ៉ាប់​អេមីរ៉ាត រកឃើញ​វិធីរកចំណូល​តាមរយៈ #RoyalWedding (ព្រះរាជពិធី) ដោយផ្តល់​នូវ​បទពិសោធន៍​របស់​សណ្ឋាគារ​/អាហារ​ពេល​ល្ងាច​របស់​ “រាជវង្ស​”។ អូ!!

នៅ​អាប៊ូ ដាប៊ី​ដែល បាដឺយ៉ា ខាលីហ្វា (Baderya Khalifa) អះអាង​ថា​:

ម្តាយ​របស់​ខ្ញុំ​ក៏​មានការរំភើប​ខ្លំាងណាស់​ដែរ​ទាក់ទង​នឹង​ព្រះរាជអាពាហ៍ពិពាហ៍​របស់​ព្រះអង្គម្ចាស់​​ William (វីល្លៀម​)។ #Royalwedding (ព្រះរាជពិធី) .. 😀

បន្ទាប់​ពី​បាន​ឃើញ​ប្រតិកម្ម​តប​ទៅ​នឹង​ព្រះរាជអាពាហ៍​ពិពាហ៍​ ជនជាតិ​អេហ្ស៊ីប ឈ្មោះ វ៉ែល ហ្កូនីម (Wael Ghonim) ត្រូវ​ការ​ការបញ្ជាក់​ថា​យើង​ពិតជា​នៅ​ក្នុងឆ្នាំ​២០១១ ឬក៏​នៅ​ក្នុង​មជ្ឈិមសម័យ។​ គេ​ សរសេរ​ថា​:

តើ​មាន​នរណា​ម្នាក់​អាច​បញ្ជាក់​ប្រាប់​ខ្ញុំ​ថា​តើ​យើង​មិន​បាន​រស់​នៅ​ក្នុង​មជ្ឈិមសម័យ​ទេ​មែនទេ? #royalwedding (ព្រះរាជពិធី)​

នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប​ផងដែរ​ ម៉ាម៉ត រីដា​ ស្ហាហ៊ីន (Mahmoud Reda Shahin) ចំអកថា​(Ar):

لاول مرة اتاكد ان حتى فى الدول المتقدمة … الحكومات عايزة تلهى الشعب على طول #Royalwedding #tafaha
វា​ជាលើក​ទី​មួយ​ដែល​ខ្ញុំ​ជឿ​ ថា​សូម្បី​តែ​ប្រទេស​ដែល​លូតលាស់​ រដ្ឋាភិបាល​នៅ​តែ​ចង់​ឲ្យ​ប្រជាជន​របស់​គេជាប់​រវល់​​ជានិច្ច​

ខណៈពេល​ដែល អូម៉ា ប៊ីលថាជី (Omar Biltaji) មក​ពី​ហ្សកដង់​ adds:

នរណាគេ​ក៏​និយាយ​ពី​ #RoyalWedding ….. តើ​មានរឿង​អី​កើត​ឡើង​ទៅ​អ្នក​ទាំងអស់​គ្នា? តើ​យើង​ដែល​ជា​បុគ្គល​ម្នាក់ៗ​អាច​បាន​ទទួល​ផលប្រយោជន៍​អ្វី​ពី​ការ​រៀបការ​នេះ?

ជនជាតិ​លីបង់ ឈ្មោះ​ មូស្តាហ្វា (Mustafa) ដែល​សរសេរ​ប្លុក​​នៅ​ ប៊ែរូត​ ស្រ្ពីង​ (Beirut Spring) ​ក៏​បាន​បង្ហាញ​ពី​ ការ​មិន​ចាប់​អារម្មណ៍​:

ខ្ញុំ​យកចិត្ត​ទុកដាក់​នឹង​ព្រះរាជពិធី​អាពាហ៍ពិពាហ៍​ស្មើ​នឹង​ខ្ញុំ​យកចិត្ត​ទុកដាក់​ចំពោះ​​កីឡា​ cricket (ពាក្យ​គន្លឹះ​: គឺគ្មាន​ទាល់​តែ​សោះ)

ត្រលប់​មក​ប្រទេស​អេហ្ស៊ីប​ អ្វី​ដែល ម៉ូហាម៉េត អែល ហ្កូហារី​ (Mohamed El Gohary) សរសេរ​ បាន​បញ្ឈប់ការ​សរសេរ​របស់​ខ្ញុំ​។ នោះ​គឺ​​អាន​ថា​:

អំបោស? RT @mand0z: ហាហាហា: ពិធិជប់លៀង​ក្នុង​សួនច្បារ​របស់​ព្រះរាជពិធី​អាពាហ៍ពិពាហ៍​ នៅ​ BCA Maadi។ សម្លៀកបំពាក់​ : មួក​ និង​​ស្រោមដៃ​! http://bit.ly/ioSQ1N

ពេល​ដែល​រកមើលមូលហេតុ​ ឃើញថា​ សមាគមន៍​សហគមន៍​អង់គ្លេស (British Community Association) ក្នុង​ទីក្រុង​គែរ​គឺ​ ពិត​ជារៀបចំ​ ពិធីជប់លៀង​ក្នុង​សួនច្បារ​របស់​ព្រះរាជអាពាហ៍​ពិពាហ៍​នៅ​ថ្ងៃ​ស្អែក​ផង​ដែរ។​

ចាប់​ផ្តើម​ការ​សន្ទនា​

អ្នកនិពន្ធ​ សូម ចុះឈ្មោះចូល​ »

​សេចក្ដី​ណែនាំ

  • មតិ​ទាំង​អស់​នឹង​ត្រូវ​បាន​ពិនិត្យ​មើល​ដោយ​អ្នក​សម្រប​សម្រួល​. កុំដាក់មតិ​លើសពីម្តង ពុំនោះវាអាចចាត់ជា​សារ​បន្លំ​.
  • សូមគោរពអ្នកដទៃ. មតិ​មានពាក្យពេចន៍ស្អប់ខ្ពើម អាសគ្រាម និងវាយប្រហារ​លើ​បុគ្គល​នឹងមិនត្រូវ​បានអនុម័ត.