ប្រទេស​កម្ពុជា​​ហាម​​មិន​ឲ្យ​​បើក​ហាង​អ៊ីនធើណែត​ដែល​មាន​ទីតំាង​ជិត​សាលារៀន

សារាចរ​នេះ​បាន​ប្រកាស​ឡើង​ប៉ុន្មាន​ខែ​បន្ទាប់​ពីរាជរដ្ឋាភិបាល​បាន ដាក់​ប្រកាស​ឲ្យ​អនុវត្ត​សារាចរ​មួយ​ដែល​តម្រូវ​ឲ្យហាងអ៊ីនធើណែត បំពាក់​កាម៉េរ៉ា​ និង​ចុះ​បញ្ជី​អ្នក​ដែល​ចូល​ទៅ​និយាយទូរស័ព្ទ ។

 
រូប​ភាព​រង្វង់​ពណ៌​ក្រហម​គឺ​ជា​តំបន់​ហាម​ឃាត់​មិន​ឲ្យ​មាន​ហាង​អ៊ីន​ធើ​ណែត ប៉ុន្តែ​តំបន់​ដែល​ហាម​ឃាត់​នេះ​ស្ទើរ​តែ គ្រប​ដណ្តប់​ទូទំាង​ក្រុង​ភ្នំពេញ។
(ដូច្នេះ​សារាចរ​នេះ​នឹង​នាំ​ឲ្យ​ហាងអ៊ីនធើណែត​ស្ទើរ​តែ​ទាំង​អស់​នៅភ្នំពេញ​ត្រូវ​​បិទ​ទ្វារ។) គូសផែនទីដោយ អង្គការ​លីកាដូ

ដំណឹង​នេះ​បាន​ធ្វើ​ឲ្យ ក្រុម​អ្នក​សរសេរ​ប្លុក​ (bloggers) កម្ពុជា​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។ លោក ប៊ុន ថារម្យ​បាន​រាយការណ៍​ក្នុង​វិទ្យុ​​​​សំឡេង​សហរដ្ឋ​អាមេរិក​ថា​នៅ​ទីបំផុត​រាជ​រដ្ឋាភិបាល​ថ្មី​នេះ​នឹង​រំលាយ ហាង​អ៊ីនធើណែត​ក្នុង​ក្រុង​ភំ្នពេញ​ទាំង​អស់។

សារាចរ​នេះ​ក៏​មិន​បាន​សរសេរ​ជា​លាយ​លក្ខណ៍​អក្សរ​ឲ្យ​បាន​ច្បាស់​លាស់​អំពី​ថា​តើ​មនុស្ស​ទាំង​អស់​គួរ​ឈប់លេងហ្គេមអ៊ីនធើណែត។

ទេព សុវិចិត្រ អាយុ១៧ឆ្នាំដែលជា អ្នក​សរសេរ​ប្លុក​មួយ​រូប​ផង​ និង​ជា​សិស្ស​សាលា​ផង​បាន​បញ្ចេញ​មតិ​ថា​បម្រាម​នេះ​មិន​អាច​ហាម​ឃាត់​សិស្ស​សាលា​មិន​ឲ្យ​គេច​សាលា និង​លេង​ហ្គេម​អ៊ីនធើណែត​នៅ​តាម​ហាង​អ៊ីនធើណែត​បាន​ទេ​។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ គាត់​ក៏​នៅ​តែ​គាំទ្រ​សារាចរ​នេះ​។

មិន​មែន​មាន​ន័យ​ថា រាល់​ហាង​អ៊ីនធើណែត​នៅ​ភ្នំពេញ​ ទាំង​អស់​គឺ​បើក​ឲ្យ​ សម្រាប់​តែ​ក្មេង​សាលា​ចូល និង​ដើម្បី​លេង​ហ្គេម​អ៊ីនធើណែត​ និង​ប្រព្រឹត្ត​បទល្មើសតាមប្រព័ន្ធ​​អ៊ីនធើណែត (Cyber Crime) ម្យ៉ាង​ទៀត​មិន​មែន​សិស្ស​សាលា​ទាំង​អស់​ទៅ​ ហាង​អ៊ីនធើណែតសុទ្ធ​តែ​ទៅ​លេង​ហ្គេម​អ៊ីនអើណែត ផ្ទុយ​ទៅ​វិញ​ពួក​គេ​អាច​ មាន​គោល​បំណង​ផ្សេងៗ​ទៀត​ដូច​ជា ដើម្បី​បំពេញ​កិច្ចការ​ងារ​សាលា រៀន​ស្វែង​យល់​អ្វី​ថ្មីៗ និង​ដើម្បី​ស្វែង​រក​ទិន្នន័យ​ ឬព័ត៌មាន​ផេ្សងៗ​។

 

យោង​ទៅ​តាម​សារាចរ​នេះ​ម្ចាស់​ហាង​អ៊ីនធើណេត​ទាំងអស់​ទូទាំង​ប្រទេស​ត្រូវ​​តម្រូវ​​ឲ្យ​​ចុះ​កិច្ច​សន្យា​ជាមួយ​​ក្រសួង។

 

ខេមរបក្សី (Khmerbird)  គឺជា អ្នក​សរសេរប្លុក​ជនជាតិ​ខ្មែរ បានសរសេរលើ​ប្លុក​រប់ស​លោក​​ថា៖

ខ្ញុំ​ពិត​ជា​គាំទ្រ​គំនិត​នៃ​សារាចរ​នេះ។ ប៉ុន្តែ ខ្ញុំ​គិត​ថា​បម្រាម​នេះ​គួរ​តែរឹ​ត​ត្បិត​ហាង​អ៊ីនធើណែត​មិន​ឲ្យ​​មាន​ហ្គេម និង​វែប​សាយ​អាស​អាភាស ដូច្នេះ​ហើយ​វា​មិន​ចំាបាច់​បិទ​ហាង​អ៊ីនធើណែត​ឡើយ។ ម្យ៉ាង​វិញ​ទៀត​ប្រសិន​បើ​អនុវត្ត​តាម​សារាចរ​នេះ​មែនហាង​អ៊ីនធើណែត​ស្ទើរ​តែ​ទាំង​អស់​នៅ​​​ជុំ​វិញ​ភ្នំពេញ​នឹង​ត្រូវ​បាន​បិទ។

 

សារាចរ​នេះ​ក៏​បាន​ចែង​ផង​ដែរ​ថា​ប្រសិន​បើ​មាន​ករណី​ចាប់​បាន​ហាងអ៊ីនណែត​ណា​ដែល​នៅ​តែ​បន្ត​អាជីវកម្ម ឬ​ចាប់​ផ្តើម​​បើក​ហាងអ៊ីនធើណែត​ក្នុង​តំបន់​ហាម​ឃាត់​នេះ (ប្រសិន​ជាប្រទះ​ឃើញ​មាន​ហាងអ៊ីនធើណែត​ណាមួយ​ធ្វើ​អាជីវកម្ម​នៅ​តំបន់​ហាមឃាត់ ឫមានបទល្មើសណាមួយ​កើត​ឡើង​នៅ​ទីនោះ “ហាង​នោះ​នឹង​ត្រូវ​បិទ​ទ្វារ​ជា​បន្ទាន់ គ្រឿង​បរិក្ខារ​​ត្រូវ​​​បាន​រឹបអូស​ និងម្ចាស់​ហាង​ត្រូវ​ចាប់​ខ្លួន​ហើយ​បញ្ជូន​ទៅ​តុលាការ” ។

 

ហ្វេន គ្រីនវូត (Faine Greenwood)  ជាអ្នកសរសេរ​ប្លុក​​ដ៏​ចំណាន​មួយ​រូប​ និង​ជា​អ្នក​កាសែត​សេរី​ក្នុង​​តំបន់​អាស៊ីអាគ្នេយ៍​បាន​សរសេរ ក្នុងប្លុក​របស់​នាង​ អំពីបម្រាម​មិន​ឲ្យ​​មាន​ហាងអ៊ីនធើណែត កាលពីថ្ងៃ ១៨ ខែធ្នូ ថា​៖

វា​ហាក់​ដូច​ជា​មិន​ច្បាស់​សោះ​អំពី ថា​តើ​សារាចរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ពិត​ជា​មាន ឥទ្ធិពល​ប៉ុណ្ណា​នៅ​ឡើយ​នោះ​ទេ ឬ​ក៏​សារាចរ​អាច​ក្លាយ​ជា​ច្បាប់​ឬ​​អត់។ប៉ុន្តែ​អ្វី​ដែល​គួរ​​ឲ្យ​​បារម្ភ​នោះ​គឺ រដ្ឋាភិបាល​កម្ពុជា​បាន​នឹង​កំពុង​រឹត​ត្បិត​ការ​ប្រើប្រាស់​អ៊ីន​ធើណែត​​ដែល​មាន​​សភាព​ធូរលុង ហើយ​យក​គំរូ​តាម​ប្រទេស​ចិន ដែល​ជា​មិត្ត​ដ៏​មាន​ឥទ្ធិពល​របស់​របប​លោក​ហ៊ុន សែន។

 

Urban Voice Cambodia គឺគម្រោងផែនការសិក្សាអំពីផែនទីតូចចង្អៀតនៃក្រុងភ្នំពេញបានចាប់ផ្តើម​យុទ្ធនាការ​ប្រឆាំង​នឹង​បម្រាម​នេះដោយ​សំនូមពរ​ឲ្យ​ប្រជាពល​រដ្ឋទាំង​អស់​ជួយ​បញ្ជូន​ទិន្នន័យ​អាសយដ្ឋាន​ហាង​អ៊ីនធើណែត ដាក់ក្នុង“បញ្ជូន​​ការរាយការណ៍​ (Submit Report).” ។

 

ក្រុម​អង្គការ​សិទ្ធិមនុស្ស លីកាដូ​ ក៏​បាន​ប្រឆាំង​នឹង សារាចរ​នេះ​ផង​ដែរ​ ដោយ​និយាយថា​៖

បម្រាម​មិន​ឲ្យ​​មាន​​ហាង​​អ៊ីនធើណែត​​ក្នុង​តំបន់​ជិតៗ​អ្នក​ប្រើប្រាស់​​អ៊ីនធើណែត​ក្នុង​ប្រទេស​កម្ពុជា​​​មិន​សម​ហេតុ​ផល​នេះ​ជា​ការ​ឆ្លុះ​​បញ្ចាំងអំពី​ការបំបិទសិទ្ធិ ប្រជាជន​មិន​ឲ្យ​​ចូលរូម​ស្វែង​យល់​អំពី​ប្រភព​ពត៌មាន​ឯករាជ្យ​ តាម​រយៈ​វែបសាយ​ និង​បណ្ដាញ​​​ព័ត៌មាន​សង្គម។

ចាប់​ផ្តើម​ការ​សន្ទនា​

អ្នកនិពន្ធ​ សូម ចុះឈ្មោះចូល​ »

​សេចក្ដី​ណែនាំ

  • មតិ​ទាំង​អស់​នឹង​ត្រូវ​បាន​ពិនិត្យ​មើល​ដោយ​អ្នក​សម្រប​សម្រួល​. កុំដាក់មតិ​លើសពីម្តង ពុំនោះវាអាចចាត់ជា​សារ​បន្លំ​.
  • សូមគោរពអ្នកដទៃ. មតិ​មានពាក្យពេចន៍ស្អប់ខ្ពើម អាសគ្រាម និងវាយប្រហារ​លើ​បុគ្គល​នឹងមិនត្រូវ​បានអនុម័ត.