​ការ​បន្ទោស​មក​លើ​​​ជន​រង​គ្រោះ​នៃ​អំពើ​រំលោភ​សេពសន្ថវៈ​នៅ​​កម្ពុជា​

ប្រសិនបើមានការបញ្ចេញកំហឹងយ៉ាងខ្លាំងក្លា និងការតវ៉ានៅក្នុងប្រទេសឥណ្ឌា ដែលជាប្រតិកម្មតបនឹងការស្លាប់របស់ស្រ្តីវ័យក្មេង ដែលជាជនរងគ្រោះនៃ ការរំលោភសេពសន្ថវៈជាក្រុម អ្វីដែលផ្ទុយនឹងនោះគឺ ស្ថានភាពនៅប្រទេសកម្ពុជា ដែល​ហាក់​ដូច​ជា​មិន​សូវ​មាន​ការ​ប្រឆាំង​តវ៉ា​ជា​សាធារណៈ​ក្នុង​ករណី​រំលោភ​សេព​សន្ថវៈ​ទាំង​នេះ​នោះ​ទេ​។

ករណីរំលោភសេពសន្ថវៈ គឺជាករណីដែលមិនសូវមានការចាប់អារម្មណ៍ ទោះបីជាមានរបាយការណ៍របស់ សមាគមអភិវឌ្ឍ និងសិទ្ធិមនុស្ស (អាដ​ហុក) ដែ​ល​បាន កត់ត្រា នូវករណីរំលោភសេពសន្ថវៈចំនួន ៤៦៧ករណី ក្នុងឆ្នាំ២០១១ និង ៣២០ ក្នុងឆ្នាំ២០១២ ក៏ដោយ។ តួលេខ​ទាំង​នេះ​អាច​មាន​ចំនួន​ខ្ពស់​ជាងនេះ ដោយសារតែករណីរំលោភសេពសន្ថវៈ គឺ​មាន​ការ​រាយការណ៍​តិច​ជាង​អ្វី​ដែល​កើត​មាន​ជាក់​ស្តែង​​ក្នុង​ប្រទេស​កម្ពុជា។

យោងតាមអង្គការនេះ ករណីរំលោភសេពសន្ថវៈមិនសូវបាននាំយកទៅកាន់តុលាការនោះទេ ដោយ​សារ​តែ​ជនល្មើស​អាច​ផ្តល់​នូវ​សំណង​ផ្នែក​ហិរញ្ញវត្ថុ​ទៅកាន់ជនរងគ្រោះ។ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) ក៏បាន អះអាងចំណុច​នេះ​ដោយ​សារ​តែ​ការ​ពិត​ដែល​ថា​សមាជិក​នៃ​ក្រុម​គ្រួសារ​ម្នាក់គឺត្រូវបានចង្អុល ថា​ជា​ជន​ល្មើស​នៃ​ការ​រំលោភ​សេព​សន្ថវៈ​ក្នុង​ចំណោម​ករណីចំនួន ៥៣ នៃករណីរំលោភសេពសន្ថវៈសរុបចំនួន ២៥០ករណី ដែលពួកគេបានកត់ត្រាទុករវាងខែឧសភា ឆ្នាំ២០១០ និង ខែ​ឧសភា ឆ្នាំ២០១១។

ផែនទីនៃករណីរំលោភសេពសន្ថវៈនៅកម្ពុជា។ រូបភាពពីសិទ្ធិ

អ្វី​​ដែល​អាក្រក់​ជាង​នោះ​ទៅ​ទៀត​គឺ​មន្រ្តី​អនុវត្ត​ច្បាប់​មួយ​ចំនួន​បាន​ចោទ​ប្រកាន់​មក​លើ​ជន​រង​គ្រោះ​នៃ​អំពើ​រំលោភ​សេព​សន្ថវៈ​ទៅ​វិញ​​។​​ឆ្លើយ​តប​ទៅ​នឹង​ករណី​ថ្មី​ដែល​ពាក់ព័ន្ធ​នឹង ស្រ្តី​ពិការ​អាយុ ១៩ឆ្នាំ ដែល​ត្រូវ​បាន​គេ​ចាប់​រំលោភ​នៅ​ក្នុង​ចម្ការ​ចេក​ក្នុង​ខេត្ត​កណ្ដាល ក្នុង​ស្រុក​កៀនស្​វាយ ស្នងការ​ប៉ូលីស​ស្រុក ផាម សំអិត ត្រូវ​បាន​រាយការណ៍​ថា បាន​និយាយ​ថា

ពេល​ដែល​​ករណី​​រំលោភ​នេះ​កើត​​ឡើង​គឺ​ម៉ោង ៩យប់ទៅហើយ។ នាង​មិន​គួរ​ចេញ​ក្រៅ​ផ្ទះ​យប់​ដល់​ថ្នាក់​ហ្នឹង​ទេ​។

ការ​និយាយ​បែប​នេះ ឆ្លុះ​បញ្ចាំង​ពី​អាកប្ប​កិរិយា​នៃ​មន្រ្តី​សាធារណៈ​មួយ​ចំនួន ដែល​ប្រឈម​មុខ​នឹង​ករណី​រំលោភ​សេ​ព​សន្ថវៈ ដែល​នេះ​គឺ​ជា​ការ​រារាំង​ជន​រង​គ្រោះ មិន​ឲ្យ​ស្វែងរក​ការ​សុំ​ជំនួយ​ពី​អាជ្ញាធរ​រដ្ឋាភិបាល។ គួរ​ឲ្យ​កំសត់​ណាស់​ដែល​អាកប្ប​កិរិយា​បែប​នេះ មិន​មែន​កម្រិត​ត្រឹម​ក្នុង​ស្រុក​តែ​មួយ​នេះ​ទេ នៅ​មាន​ករណី​ជា​ច្រើន​ដែល​មន្រ្តី​សាធារណៈ​ត្រូវ​បាន​រាយការណ៍​ថា​បាន​និយាយ​ចេញ​នូវ​ពាក្យ​សម្ដី​អស់​ទាំង​នោះ។ ឧទាហរណ៍ រដ្ឋ​លេខាធិការ​នៃ​ក្រសួង​កិច្ចការ​នារី ត្រូវ​បាន​រាយការណ៍​ថា គាំទ្រ នូវ​ការ​ដង្ហែ​ក្បួនជា​​​សាធារណៈ​របស់​មនុស្ស​ប្រហែល​ជា​ច្រើន​ជាង ១០០​នាក់ ដែល​ចេញ​មក​ជំរុញ​ឲ្យ​ស្រ្តី​ខ្មែរ​ស្លៀក​ពាក់​ឲ្យ​បាន​សម​រម្យ ៖

ការ​ស្លៀក​សំពត់​ខ្លី និង​សម្លៀក​បំពាក់​ស៊ិចស៊ី បណ្ដាល​ឲ្យ​មាន​ការ​រំលោភ​សេព​សន្ថវៈ​កើត​មាន​ឡើង ដោយ​សារ​តែ​បុរស​ទាំង​អស់ នៅ​ពេល​ដែល​ពួកគេ​មើល​ឃើញ​សាច់ស ពួកគេ​នឹង​​មាន​អារម្មណ៍​ថា​ចង់​រួម​ភេទ​ភ្លាម។

រូបភាពពីខ្សែវីដេអូនៃ equitycam អំពី “ការរំលោភសេពសន្ថវៈ និងការដាក់ទណ្ឌកម្មតាមច្បាប់នៅកម្ពុជា”

មិច ដារា និង ដេនីស ហ្រូប៊ី ដែល​ជា​អ្នក​និពន្ធ​អត្ថបទ​ឲ្យ​សារព័ត៌មាន ឌឹ ខែមបូឌា ដេលី បាន​ដក​ស្រង់​សម្ដី កាលពីឆ្នាំ២០១០ ដែល​រាយការណ៍​ដោយអង្គការ​លើក​លែង​ទោស​អន្តរជាតិដែល​បាន​គោះ​ជួង​បង្ហាញ​ឲ្យ​ដឹង​ពី​ការ​កើន​ឡើង​នៃ​ករណី​រំលោភ​សេព​សន្ថវៈ​នៅ​កម្ពុជា

ក្នុង​ចំណោម​នៃ​វប្បធម៌​និទណ្ឌភាព និង​ការ​រីក​រាល​ដាល​នៃ​អំពើ​ពុករលួយ ជន​រងគ្រោះ​នៃ​អំពើ​ហិង្សា​ផ្លូវ​ភេទ​នៅ​កម្ពុជា តែង​តែ​មិន​ត្រូវ​បាន​ផ្តល់​យុត្តិធម៌​ជូន ហើយ​ត្រូវ​ស្វះស្វែង​រក​លុយ​ដើម្បី​ចំណាយ​លើ​ថ្លៃ​ចាយ​វាយ​មិន​ផ្លូវ​កា​រសម្រាប់​សេវា​សុខភាព និង​រក​មធ្យោបាយ​ដើម្បី​ស្វែង​រក​​ជំនួយ និង​ការ​គាំទ្រ។ ជា​ធម្មតា មន្រ្តី​អនុវត្ត​ច្បាប់ រួម​ទាំង​នគរបាល និង​បុគ្គលិក​តុលាការ​រៀបចំ​នួវ​ការ​ចាយវាយ​ក្រៅ​តុលាការ​រវាង​ជន​រង​គ្រោះ និង​ជនល្មើស (ឬក្រុមគ្រួសាររបស់ពួកគេ)។

ការ​​ខ្វះខាត​​នៃ​ការ​ស៊ើប​អង្កេត​ដ៏​មាន​ប្រសិទ្ធភាព និង​ការ​ផ្តន្ទា​ទោស​ដែល​តែង​តែ​ផ្តល់​ការ​ឈឺ​ចាប់​ដល់​ជន​រង​គ្រោះបន្ថែម ដែល​ជន​រង​គ្រោះ​ទាំង​នោះ​តែង​តែ​រស់​នៅ​ក្នុង​ភាព​ភ័យខ្លាច ដោយសារ​ជន​ល្មើស​នៅ​មាន​សេរីភាព​ហើយ​អាច​វាយ​ប្រហារ​មក​លើ​ពួកគេ​ម្ដងទៀត រួម​ជាមួយ​នឹង​ការ​ឈឺចាប់​ផ្នែក​ផ្លូវ​ចិត្តបន្ថែមទៀត និង​ការ​អស់សង្ឃឹម។ បរាជ័យ​របស់​អាជ្ញាធរ រួម​ទាំង​ក្នុងប្រព័ន្ធតុលាការ មិនត្រូវបានសាកសួរ និង​ក្លាយ​ទៅ​ជា​ការ​ពង្រីក​នៃ​ការ​យាយីក្នុងដំណាក់កាលដំបូង

ករណី​ពាក្យ​សម្ដី​បែប​រើស​អើង​មួយ​ទៀត​ដែល​ត្រូវ​បាន​កត់​ត្រា​ទុក​គឺ សំណើ របស់​អភិបាល​ក្រុងភ្នំពេញកាលពីឆ្នាំ២០០៩ ដែលហាមឃាត់ក្មេងស្រីអាយុក្រោម១៦ឆ្នាំ មិន​ឲ្យ​ចេញ​ក្រៅ​ផ្ទះ​តែ​ម្នាក់​ឯង​បន្ទាប់​ពី​ម៉ោង​៩​យប់។ ជំនឿ​របស់​គាត់​គឺ​ថា ស្រ្តីវ័យក្មេងគឺនឹងមានវត្តមាននៅតាមក្លឹប ការ៉ាអូខេ ឬ​កន្លែង​កំសាន្ត​ដទៃ​ទៀត​ដែល​មាន​តែ​មនុស្ស​ពេញ​វ័យ​ប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតឲ្យចូល។ គាត់បានបញ្ជាក់បន្ថែមថា សំណើ​នេះ​គឺ​មាន​គោល​បំណង​លើក​កម្ពស់​នូវ​សីលធម៌​ដ៏​ល្អ​​ក្នុង​សង្គម។ ប៉ុន្តែ សំណើ​​នេះ​​ត្រូវ​​បាន​រិះគន់​ដោយ​បុគ្គល​ជាច្​រើន ដែល​និយាយ​ថា​អាជ្ញាធរ​គួរ​តែ​ផ្តោត​លើ​ការ​ពង្រឹង​ការ​អនុវត្តន៍​ច្បាប់ ជា​ជាង​​ស្ដី​បន្ទោស​​មក​​លើ​ជន​រង​គ្រោះ។

អាកប្បកិរិយាបង្វែរការស្ដីបន្ទោសមកលើស្រ្តី (ម.ស.ម.ក មិនបានរកឃើញនូវករណីណាដែលមានជនរងគ្រោះជាបុរស ឬ​ជនល្មើស​ជា​ស្រ្តី​ក្នុង​អំឡុងពេលនៃការចងក្រងឯកសារនេះទេ) កាន់តែធ្វើឲ្យស្រ្តីប្រឈមមុខនូវគ្រោះកាន់តែច្រើន។ ចំណុចនេះផ្ទុយពី សេចក្ដីប្រកាសរបស់រដ្ឋាភិបាល ដែលថា “ស្រ្តី​ជា​ឆ្អឹង​ខ្នង​នៃ​ប្រទេស​ជាតិ”។

ចាប់​ផ្តើម​ការ​សន្ទនា​

អ្នកនិពន្ធ​ សូម ចុះឈ្មោះចូល​ »

​សេចក្ដី​ណែនាំ

  • មតិ​ទាំង​អស់​នឹង​ត្រូវ​បាន​ពិនិត្យ​មើល​ដោយ​អ្នក​សម្រប​សម្រួល​. កុំដាក់មតិ​លើសពីម្តង ពុំនោះវាអាចចាត់ជា​សារ​បន្លំ​.
  • សូមគោរពអ្នកដទៃ. មតិ​មានពាក្យពេចន៍ស្អប់ខ្ពើម អាសគ្រាម និងវាយប្រហារ​លើ​បុគ្គល​នឹងមិនត្រូវ​បានអនុម័ត.