បទសម្ភាសន៍ជាមួយលោក សុខ ចាន់ផល អ្នកនិពន្ធ​ និងអ្នកនិពន្ធចម្រៀង

ស្ថានភាព​គ្រួសារ​មិន​អំណោយ​ផល​ធ្វើឲ្យ លោក សុខ ចាន់ផល ត្រូវផ្លាស់​ប្តូរ​ទី​កន្លែង​រស់​នៅ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ជាមួយ​ម្តាយ​របស់​លោក ក្នុង​នាម​​ជា​​កូនប្រុស​​លោក​ត្រូវ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ផ្គត់ផ្គង់​គ្រួសារ។ ការ​សរសេរ​ជីវប្រវត្តិ​របស់​លោក​ក្នុង​ប្លុក​ អំពី​ជីវិត​លំបាក​វេទនា​ក្នុង​រយៈ​ពេល​លោក​​រស់​នៅ​​ខេត្ត​កំពង់ចាម និង​ខេត្ត​ក្រចេះ លោក ចាន់ផល បាន​សរសេរ​ភាគច្រើន​​អំពី​អក្សរសាស្រ្ត​រឿងខ្លីៗ រឿងប្រលោមលោកខ្លីៗ រឿងប្រវត្តិសាស្រ្តខ្មែរ ជាភាសាខ្មែរ។ ពេលខ្លះ​​លោក​ក៏​បាន​សរសេរ​អំពី​រឿង​ប្រចាំ​ថ្ងៃ​របស់​លោក​តាម​បែប​កំប្លែង​បង្អាប់​ខ្លួន​ឯង។ ក្នុងឆ្នំា២០០៩ លោកបានជាប់ចំណាត់ថ្នាក់លេខ៣ នៃពានរង្វាន់អក្សរសាស្រ្ត នូ ហាច ចំពោះ​រឿង​ខ្លី​ចំនួន១០ទំព័រ ចំណងជើងថា កាបូបលុយ។

លោកបានបញ្ចប់ការសិក្សាផ្នែកអក្សរសាស្រ្តអង់គ្លេស ទោះ​បី​ជា​ភាគ​ច្រើន​លោក​ត្រវ​បាន​គេ​ទទួល​ស្គាល់​យ៉ាង​ទូលំ​ទូលាយ​​ថា​ជាអ្នកនិពន្ធចម្រៀង​ខ្មែរដ៏ល្បីមួយរូប ក្នុងវ័យ ២៨ឆ្នាំ អ្នកនិពន្ធបទចម្រៀង ហើយជាអ្នកសរសេរប្លុកដ៏ឆ្នើមរូបនេះ បាន​ធ្វើ​ការ​ក្នុង​ផលិត​កម្ម​រស្មី​ហង្សមាស ដែល​ជាផលិតកម្មដ៏ល្បីនៅក្នុងប្រទេស។

សុខ ចាន់ផល

“ ជីវិតគឺជាការដោះដូរ។ បន្ទាប់​ពី​បាន​សរសេរ​ជីវប្រវត្តិរបស់ខ្ញុំ ខ្ញុំទទួលស្គាល់ថាខ្ញុំបានដើរមកយ៉ាងឆ្ងាយណាស់ហើយ។ លោក​បាន​និយាយ​ថា​ “​ជីវិតគឺជាការធ្វើដំណើរ បើ​ទោះបី​ជា​វា​មិន​នៅ​ស្ថិត​​ស្ថេរ​និរន្តរ៍ក៏ដោយ តែ​វា​ក៏​វែង​គ្រប់គ្រាន់ក្នុងការមានជីវិតរស់នៅយ៉ាងមានន័យបាន។” អ្នក​និពន្ធ​អត្ថបទ​ឲ្យ​ ក្លូប៊យ វ៉យស៍ ​កែវ គូនីឡា​ មាន​ឱកាស​​ធ្វើ​បទសម្ភាសន៍​​​​លោក​ចាន់​ផល តាមរយៈ​​អ៊ីម៉ែល។​

១. ខ្ញុំ​​គិត​ថា​លោក​បាន​​ប្រលង​​​យក​ពានរង្វាន់អក្សរសិល្បលោក នូ ហាច។ តើ​លោក​បាន​ជាប់​ពាន​រង្វាន់​អ្វី​ផ្សេង​ទៀត​ឬ​ទេ? តើ​លោក​គិត​ដូម្តេច​ចំពោះ​ស្ថានភាព​​​អ្នកនិពន្ឋបច្ចុបន្នក្នុងប្រទេសកម្ពុជា?

សម្រាប់​ខ្ញុំ​ការ​​និពន្ធ​​នេះ គឺ​កើត​ចេញ​ដោយ​ឯកឯង។ ខ្ញុំ​ស្រលាញ់​ការ​សរសេរ​ខ្លំាងណាស់ ហើយទេពកោសល្យ​នេះ​ក៏​មិន​មែន​កើត​ឡើង​ដោយ​ងាយ​ស្រួល ដោយ​ខ្ញុំ​ត្រូវ​តែ​ខិតខំ​ដុះខាត់​ទេពកោសល្យ​នេះ​បន្ថែម​ទៀត។ ចាប់​តាំង​ពី​ខ្ញុំ​ដឹង​ថា​ខ្ញុំ​អាច​សរសេរ​បាន​មក ខ្ញុំ​បាន​ចាប់ ផ្តើម​ខិតខំ​ដើម្បី​ឲ្យ​​ជំនាញ​ការ​និពន្ធ​នេះ​រីកចម្រើន​។ ចាប់​តាំង​ពី​ពេល​នោះ​មកខ្ញុំ​បាន​ទទួល​ការ​គំាទ្រ​យ៉ាង​ច្រើន​ពី​អ្នក​​គាំទ្រ​ដែល​បាន​​ស្ដាប់​បទចម្រៀង​ដែល​ខ្ញុំ​បាន​និពន្ធ​។ ក្នុង​ឆ្នាំ ២០០៩ ខ្ញុំ​បាន​ព្យាយាម​ជា​ច្រើន​ដង​ដើម្បី​ឈ្នះ​ពាន​រង្វាន់​លោក នូ ហាច ប៉ុន្តែ​ខ្ញុំ​បាន​ត្រឹម​តែ ចំណាត់​ថ្នាក់​លេខ​៣ សម្រាប់​ការ​​​​​ការ​និពន្ធ​រឿង​ខ្លី​ កាបូបលុយ ហើយ​អត្ថបទ​ផ្សេង​ទៀត​ទទួល​បាន​ត្រឹម​តែ​លិខិត​សរសើរ។ ខ្ញុំ​គិត​ថា​មាន​មនុស្ស​មិន​ច្រើន​នាក់​ទេ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ចាប់​អារម្មណ៍​នឹង​ការ​​និពន្ធ​ ហើយ​មាន​អ្នកកាសែត​ច្រើន​ជាង​អ្នកសរសេរ​អត្ថបទ។ ប្រសិន​បើ​អ្នក​ ​ឲ្យ​ខ្ញុំ​រាប់​ឈ្មោះ​អ្នក​និពន្ធ​ប្រលោម​លោក​ខ្មែរ នេះ​ជា​ការ​លំបាក​ណាស់។ តែ​គួរ​​ឲ្យ​​សោកស្តាយ​ប្រជាជន​ខ្មែរ​មិន​សូវ​ចូល​ចិត្ត​អាន​ទេ ហេតុ​ដូច្នេះ​ហើយ​មិន​សូវ​មាន​មនុស្ស​ច្រើន​នាក់​ដែល​ចូល​ចិត្ត​ការ​និពន្ធ​។ ប្រៀបធៀប​ទៅ​នឹង​ប្រទេស​ជិត​ខាង កម្ពុជា​មិន​បាន​បោះពុម្ព សៀវភៅ ឬ​ផលិត​កុន​ច្រើន​ណាស់​ណា​ទេ ហើយ​រោង​កុន​របស់​យើង​​​ក៏​ហាក់​ដូច​ជា​ស្ងប់ស្ងាត់​ខ្លាំង​ណាស់​។

២. ខ្ញុំ​ធ្លាប់​ឃើញ​លោក​ប្រើ ហ្វេសប៊ុក​ និង​វែបសាយ​ផ្សេងដទៃ​ទៀត​ដើម្បី​បោះពុម្ព​ផ្សាយ​​អត្ថបទ​របស់​លោក​មែនដែរ​ឬ​​ទេ? តើ​លោក​យល់យ៉ាងណាចំពោះ ​​សង្គម​នៅ​លើ​ប្រព័ន្ធ​អ៊ីនធើណែត​​​សព្វថ្ងៃនេះ ​ក្នុង​នាម​ជាអ្នកជំនាញដូចលោក?

ទោះបី​ជា​​ខ្ញុំ​មិន​ធ្លាប់​បាន​រក​ប្រាក់​ចំណូល​សូម្បី​​មួយ​សេន​ពី​ការ​បោះពុម្ព​ផ្សាយ​​​រឿង​របស់​ខ្ញុំ​​នៅ​លើ​ ហ្វេសប៊ុក​ ឬវែបសាយ​ដទៃ​​​ទៀត​ដូចជា​ issuu.com ក៏​ដោយ ប៉ុន្តែ​ខ្ញុំ​មាន​ការ​សប្បាយ​​រីករាយ​​​ពេល​ដែល​មាន​ការ​គាំទ្រ​​ពី​​អ្នក​អាន​​ជនជាតិ​ខ្មែរ។ ​ខ្ញុំសរសេរ​គឺសម្រាប់​អ្នក​អាន។ គឹ​សម្រាប់​អ្នក​អាន​របស់​ខ្ញុំ​។​ ជារឿយៗ​​ខ្ញុំ​​បាន​​ជួប​​អ្នក​អាន​​​ជន​ជាតិ​ខ្មែរ​​នៅ​តាម​ប្រព័ន្ធ​អ៊ីនធើណែត​ហើយ​ខ្ញុំ​​សប្បាយ​ចិត្ត​ដែល​បាន​ចែក​រំលែក​​រឿងរ៉ាវ​​​របស់​ខ្ញុំក្នុងអ៊ីនធើណែតជាមួយ​​ពួកគេ​។

៣. តើ​លោក​គិត​យ៉ាង​ណា​ចំពោះ​​​ថ្លៃ​ចំណាយ​នៃ​​ការបោះពុម្ព​​សៀវភៅ​ក្នុង​ប្រទេស​កម្ពុជា? តើ​លោក​គិត​ថា​វេទិកា​លើ​ប្រព័ន្ធ​អ៊ីនធើណែត​ ដូចជា ប្លុក​ (wordpress/blogspot) និង Issuu មាន​សារៈ​សំខាន់​សម្រាប់​អ្នក​និពន្ធ​នៅ​កម្ពុជា​ដែរ​ឬ​ទេ?

ប្រាកដ​ហើយ។ ចាប់​តាំង​ពី​មុន​រហូត​ដល់​ឥឡូវ ខ្ញុំ​បាន​បោះពុម្ព​ផ្សាយ​សៀវភៅ​ពីរ ទៅ​បី​ក្បាល ដែល​ថ្លៃ​ចំណាយ​ដូចជា​មិន​សូវ​ខ្ពស់​​​​នោះ​ទេ ប៉ុន្តែ​មាន​​ការ​លំបាក​​ក្នុង​ការ​លក់​ចេញ។ ការ​ដាក់​លក់​សៀវភៅ​ក្នុង​​តូប​ចែកចាយ​សៀវភៅតូចៗ​​គឺ​មិន​​ដំណើរ​ការ​​ ដូច្នេះ​ហើយ​អ្នក​ដែល​មាន​បំណង​ចង់​ទិញ​សៀវភៅ​ទាំង​នោះ​​ក៏​​មាន​​ការ​លំបាក​ក្នុង​ការ​ស្វែងរក។ ជា​លទ្ធផល វា​បែរ​ជា​ធ្វើ​ឲ្យ​ខ្ញុំ​​ចំណាយ​លុយ​​ជាច្រើន​ក្នុង​ការ​បោះពុម្ព​។ នៅ​ពេល​ដែល​ខ្ញុំ​បាន​ផ្សព្វផ្សាយ​រឿង​របស់​ខ្ញុំ​តាម​អ៊ីនធើណែត ខ្ញុំ​មិន​ចំា​បាច់​ចំណាយ​អ្វី​ឡើយ ប៉ុន្តែ​ខ្ញុំ​ក៏​មិន​មាន​ចំណូល​​ផង​ដែរ​។​

៤. តើ​លោក​គិត​​ថាបន្តិច​ទៀត​​​អ៊ីនធើណែត នឹង​ក្លាយ​ជា​ប្រភព​សំខាន់ សម្រាប់​អ្នកនិពន្ធ​ដូច​រូប​លោក ក្នុង​ការ​បោះពុម្ព​ផ្សាយ​ការ​ងារ​របស់​លោក​​ដែរ​ឬ​ទេ​​?

តាំង​ពី​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​​តែងតែ​មាន​បំណង​ចង់​ក្លាយ​ជា​អ្នក​និពន្ធ​។ ពេល​ខ្ញុំ​ធំ​ឡើង ខ្ញុំ​ចង់​ចែក​រំលែក​ការ​គិត​របស់​ខ្ញុំ​ជាមួយ​​​​​អ្នក​ដៃទ​ទៀត​​នៅ​​ក្នុង​ពិភព​លោក វេទិកា​លើ​ប្រព័ន្ធអ៊ីនធើណែត​​​ គឺ​ជា​ជម្រើស​​ល្អ​បំផុត​​​ក្នុង​ការ​​បោះពុម្ព​ផ្សាយ​រឿង​របស់​ខ្ញុំ។ ដល់​ពេល​មួយ​អ្នក​មិន​ចំា​បាច់​ក្លាយ​ជា​អ្នក​និពន្ធ​​អាជីព​ដើម្បីបោះពុម្ព​រឿង​របស់​អ្នក​នោះ​ឡើយ​។ អ៊ីនធើ​ណែត​បាន​ផ្ដល់​ការ​ងាយ​ស្រួល​ជា​ច្រើន ដល់​អ្នក​សម្រាប់​​បោះ​ពុម្ព​​អត្ថបទ​ រឿង ​ឬ​​ក៏​រឿង​ប្រលោម​លោក​​ដែល​អ្នក​នឹង​មាន​អ្នក​​គាំទ្រ​ជា​ច្រើន។​ មាន​ចំនួន​ប្រជាជន​ខ្មែរ​កាន់​តែ​កើន​ឡើង​ដែល​កំពុង​ប្រើ​ប្រាស់​​អ៊ីនធើណែត ដូច្នេះ​នេះ​ជា​ចំណុច​វិជ្ជមានសម្រាប់​​ការ​កើន​ឡើង​នៃ​​ចំនួន​អ្នក​អាន​​​លើ​ប្រព័ន្ធ​អ៊ីនធើណែត។ កាល​ពី​មុន​ដែល​មិន​ទាន់​មាន​អ៊ីនធើណែត ពួក​អ្នក​និពន្ធ​ត្រូវ​រត់​ទៅ​រក​រោងពុម្ព​ និង​អង្វរ​គេ​ឲ្យ​បោះពុម្ព​​ឲ្យ​ ប៉ុន្តែ ឥឡូវអ៊ីនធើណែត​ហាក់បីដូចជា​បាន​ជំនួសរោងពុម្ព​ទៅ​ហើយ។ សព្វ​ថ្ងៃ​នេះ​មនុស្ស​ជា​ច្រើន​​គ្រាន់​តែ​ចង់​សរសេរ ហើយ​ចែក​​​គ្នា​អាន​ប៉ុណ្ណោះ។ ​ទោះបី​ជាយ៉ាង​ណា​ក៏​ដោយ ខ្ញុំ​នៅ​តែ​​ស្រលាញ់​ក្រដាស​សៀវភៅ ប៉ុន្តែ​ប្រទេស​របស់​យើង​មិន​សូវ​សម្បូរ​អ្នក​អាន​នោះ​ទេ។ មាន​មនុស្ស​មួយ​ចំនួន​​​​​បាន​សាក​ល្បង​បោះពុម្ព​ផ្សាយ​សៀវភៅ​របស់​ខ្លួន ប៉ុន្តែ​ចុង​ក្រោយ​ពួក​គេ​ត្រូវ​បរាជ័យ ប៉ុន្តែ​ប្រសិន​បើ​ខ្ញុំ​មាន​លុយ​ច្រើន​នោះ ខ្ញុំ​នឹង​បោះពុម្ព​ផ្សាយ​សៀវភៅ​របស់​ខ្លួន និង​ដាក់​លក់​ចែកចាយ​នៅ​តាម​តូប​លក់​សៀវភៅ​បន្ត។ យើង​ត្រូវ​តែ​ពុះពារ​​ដើម្បី​​​​ស្វែង​រក​នូវ​តុល្យភាព។​

៥. តើ​​លោក​​នឹង​ចង់​​ណែនាំ​​​វេទិកា​បែប​នេះ​ឲ្យ​ទៅ​អ្នក​និពន្ធ​ដទៃ​ទៀត​ដែរ​ឬ​ទេ?

ខ្ញុំ​​បាន​ប្រើ​អ៊ីនធើណែត​បាន​ពីរ បីឆ្នាំ​ហើយ​ ខ្ញុំ​ក៏​មិន​មាន​ន័យ​ថា​ខ្ញុំ​មិន​ណែនាំ​ឲ្យ​​ធ្វើ​​​ការបោះពុម្ព​ផ្សាយ​នោះ​ទេ។ អ្វី​ដែល​ខ្ញុំ​ចង់​ណែនាំ​​នោះ​គឺ អ្នក​និពន្ធ​ដែល​មិន​​មាន​ថវិកា​គ្រប់​គ្រាន់​ដើម្បី​បោះពុម្ព​ គឺ​អាច​ផ្សព្វផ្សាយ​ការងារ​របស់​ពួកគេ​តាម​រយៈ​ប្រព័ន្ធ​អ៊ីនធើណែត​។ ​ពេល​ដំបូង​ដែល​ខ្ញុំ​​បាន​ប្រើ WordPress ខ្ញុំ​ បាន​ផ្សព្វផ្សាយ​ រឿង​របស់​ខ្ញុំ​តែ​ម្តង។ ទោះបី​ជា​យ៉ាង​ណា​ក៏ដោយ ក៏​ខ្ញុំ​នៅ​តែ​​​​ចូលចិត្ត​​សៀវភៅ​ជាង ព្រោះ​វា​ហាក់​បី​ដូច​ជា​អនុស្សាវរីយ៍ ដែល​ខ្ញុំ​អាច​ដាក់​តំាង​​លើ​ធ្នើ​​​​សៀវភៅ លើ​ក្បាល​ដំណេក​របស់​ខ្ញុំ។ ក្រដាស​សៀវភៅ គឺ​ខុស​គ្នា​​ពី​​សៀវភៅ​អេឡិក​ត្រូនិក​​ដែល​មាន​ចំនួន​រាប់​លាន​ ងាយ​ស្រួល​ទាញ​យក និង​អាន​បាន មាន​ទំហំ​តូច ប៉ុន្តែ​វា​គ្មាន​តម្លៃ​​បែប​មនោសញ្ចេតនា​ដូច​ជា​សៀវភៅ​នោះ​ទេ​។

1 មតិ​

ចូលរួមការសន្ទនា

អ្នកនិពន្ធ​ សូម ចុះឈ្មោះចូល​ »

​សេចក្ដី​ណែនាំ

  • មតិ​ទាំង​អស់​នឹង​ត្រូវ​បាន​ពិនិត្យ​មើល​ដោយ​អ្នក​សម្រប​សម្រួល​. កុំដាក់មតិ​លើសពីម្តង ពុំនោះវាអាចចាត់ជា​សារ​បន្លំ​.
  • សូមគោរពអ្នកដទៃ. មតិ​មានពាក្យពេចន៍ស្អប់ខ្ពើម អាសគ្រាម និងវាយប្រហារ​លើ​បុគ្គល​នឹងមិនត្រូវ​បានអនុម័ត.