ប្រទេសថៃ ៖ កម្មវិធីពិភាក្សាទូរទស្សន៍មួយស្តីពី រាជវង្សត្រូវបានលុបចោល

ប៉ុស្តិ៍ទូរទស្សន៍ថៃ PBS បានដកកម្មវិធីទូរទស្សន៍ដ៏ចម្រូងចម្រាសបំផុតរបស់ខ្លួនចេញ រហូតមកទល់ថ្ងៃនេះ គឺកម្មវិធី Tob Jode (ឆ្លើយតបនឹង បញ្ហា​ប្រទេសថៃ) ក្រោយពីមាន ប្រតិកម្ម​យ៉ាង​ខ្លាំងក្លា​ពី​ទស្សនិកជន ប្រឆាំងនឹងការផ្សាយបន្តបន្ទាប់នៃកម្មវិធីនេះ ស្តីពីបញ្ហារាជវង្ស។ អ្នក​ប្រឆាំង​យល់​ថា​កម្មវិធី​នេះ មាន «លក្ខណៈប្រឆាំងរាជានិយម» និង​ជា​ការ​គំរាមកំហែង ដល់ការផ្សះផ្សារជាតិ ក្នុងប្រទេស​​មួយ​ដែល​ល្អក់កករ​ដោយ​សារ​ជម្លោះ​បន្ត​បន្ទាប់ និងការបែកខ្ញែកគ្នាស៊ីជម្រៅរាប់ឆ្នាំមកហើយ។ សហគមន៍​អ៊ិនធើរណេត​ជាកម្លាំងភាគច្រើននៅពីក្រោយ ការប្រឆាំងតវ៉ាជាសាធារណៈនេះ។

ប៉ុស្តិ៍រដ្ឋមួយនេះបានធ្វើការប្រថុយដ៏ធំមួយ នៅពេលដែលខ្លួនផ្សាយកម្មវិធីដែលមាន៥ភាគ ស្តីពី «រាជវង្សក្រោមរដ្ឋធម្មនុញ្ញ» កាលពីថ្ងៃទី១១ មិនា ២០១៣។ ពិធីករ​កម្មវិធីនយោបាយដ៏ល្បី ឈ្មោះ លោកភិនយ៉ូ ត្រាស៊ូរិយ៉ាធម្មា (Pinyo Traisuriyathamma) បានដឹងយ៉ាងច្បាស់ ពី​សភាព​ចម្រូង​ចម្រាស់ នៃ​ការរៀបចំ​ការ​ជជែក​ជា​សាធារណៈផ្សាយតាមទូរទស្សន៍ស្តីពី រាជវង្ស ដោយសារសភាពរសើបខ្លាំងនៃប្រធានបទនេះ និង​កំណើន​នៃ​ការ​ធ្វើ​ទុក្ខបុកម្នេញដោយប្រមាថក្សត្រ នារយៈ​ពេល​ច្រើនឆ្នាំមកនេះ។ តែ គាត់ ជឿលើខណៈពេលដ៏សំខាន់នេះ គឺថា ប្រទេសថៃមិនអាចនៅស្ងៀម ដូច​ដំរី​យក​ចង្អេរមកបាំង បន្តទៀតទេ។ គណៈគ្រប់គ្រងខ្លឹមសារ កម្មវិធីបាន សម្តែងការការពារចំពោះកម្មវិធីនេះ ៖

គោលបំណងនៃកម្មវិធីស្តីពីរាជវង្សនេះ គឺដើម្បីផ្តល់ជូននូវវេទិកាអព្យាក្រឹត្យដែលគេត្រូវការ បំផុត ដើម្បី​ឱ្យ​​មាន​ការ​ជជែក​ដោយ​ស្មោះត្រង់ និង​បើក​ចំហ អំពីប្រធានបទរសើបរបស់យើង តែជាបញ្ហាបន្ទាន់ផងនោះ។

ខាងក្រោមនេះជាឈុតវីដេអូខ្លីមួយដែល បង្ហាញខ្លឹមសារខ្លះមុនបញ្ចាំងវគ្គដ៏ចម្រូងចម្រាស់ ចុងក្រោយ ៖

http://www.youtube.com/watch?v=dJENCR-zlnQ

ការរិះគន់ មានការកើនឡើង និងសាយភាយពាសពេញសហគមន៍អ៊ិនធើរណេត បន្ទាប់ពីលោក ស៊ុំគាត ជៀមធីរ៉ាសាគុន (Somkiat Jiamteerasakul) ជា​សាស្រ្តាចារ្យ​មក​ពី​សាកល​វិទ្យាល័យ​ធម្មសាស្រ្ត ដែលធ្វើយុទ្ធនាការឱ្យមានកំណែទម្រង់ ច្បាប់លើកលែងទោស និង ​ប្រមាថក្សត្រ ។ ការជជែកបើចំហអំពីរាជវង្ស រួម​ទាំង​សំណួរ​អំពី​ភក្តីភាព ឬការពុំមានភក្តីភាពចំពោះស្ថាប័នរាជវង្ស គឺពុំដែលលឺសោះពីមុនមក តាមប្រព័ន្ធផ្សព្វផ្សាយទ្រង់ទ្រាយធំបែបនេះ។

ក្រុមគាំទ្ររាជវង្សតាមហ្វេសប៊ុកពោរពេញដោយកំហឹង និងការមិនពេញចិត្តជាខ្លាំង។ ក្រុម Pithak Siam បាន​បញ្ជូន​សមាជិក​ប្រមាណ ២០នាក់ ទៅ​តវ៉ា នៅមុខទីស្នាក់ការកណ្តាលរបស់ស្ថានីយ៍ទូរទស្សន៍ PBS ថៃ។ ក្រុមនោះបាន និយាយ ថា៖

យើងនឹងមិនអនុញ្ញាតិឱ្យអ្នកដែលប៉ុនប៉ងផ្តួលរំលំរបបរាជានិយម ធ្វើដូចនេះចំពោះប្រទេសយើងឡើយ។

ក្រុម Khon Thai Rak Chart (ជនជាតិថៃស្រឡាញ់ជាតិ) បានវាយសង្រ្គប់អាគារ PBS ថៃ ដើម្បីទាមទារឱ្យលុបចោលកម្មវិធីនេះ ដែល ស្រង់យកនូវ «ការជជែកដែលមិនសមរម្យ និងមិនអាចទទួលយកបាន ទាក់ទងនឹងរាវវង្សតាមរលកធាតុអាកាស។» ស្រដៀងគ្នាដែរ ខាង Dislike Yingluck for Concentration Citizen បានសរសេរ​លើទំព័រហ្វេសប៊ុករបស់ខ្លួនដោយចោទសួរពីមូលហេតុពីក្រោយការផ្សាយកម្មវិធី Tob Jode ពីរាជវង្ស។

ក្រោមសម្ពាធដ៏ធ្ងន់ធ្ងរ គណៈគ្រប់គ្រងខ្លឹមសារផ្សាយ PBS ថៃបានដកកម្មវិធីនេះចេញ ដោយ បារម្ភពីសុវត្ថិភាពរបស់នយោជិតរបស់ខ្លួន បន្ទាប់​ពី​មាន​ការ​គំរាម​កំហែង និងការបំភ័យចំពោះបុគ្គលិករបស់ពួកគេ។ ទំព័រហ្វេសប៊ុករបស់ Tob Jode ដែលដកចេញចាប់ពីពេលនោះមក បានផ្ដល់ ​ការបកស្រាយ​ នៃការសម្រេចចិត្តរបស់ខ្លួនថា៖

យើងលែងប្រាកដហើយថាតើយើងអាចរក្សាទំនុកចិត្តសាធារណជន ចំពោះតួនាទីរបស់យើង ក្នុងនាមជាប្រព័ន្ធផ្សព្វផ្សាយ។

តើសេរីភាពក្នុងការបញ្ចេញមតិ និងរក្សាស្ថាប័នរាជវង្ស ជាល្បែងបូកដក​ស្មើ​សូន្យឬយ៉ាងណា? Tob Jode  ព្យាយាម​គូស​បញ្ចាក់​ពី​ជំហរ​មិន​ច្បាស់​លាស់​នេះឱ្យបានច្បាស់ នៅក្នុងសង្គមថៃ។ ថ្វីបើមានការបង្អាក់ពីដំបូងដូច្នេះ គណៈកម្មការគោលនយោបាយរបស់ PBS ថៃ ចុង​ក្រោយ​បាន​ព្រមព្រៀង និង​សម្រេចាក់បញ្ចាំងវគ្គចុងក្រោយនៃកម្មវិធី Tob Jode ពីរាជវង្ស។ គណៈកម្មការ ​ចាត់ថា​ការ​សម្រេចលុបចោលកម្មវិធីពីមុនរបស់ខ្លួន គឺ​មាន​​ការ​បំពាន​ដល់​ក្រមសីលធម៌​វិជ្ជាជីវៈ របស់ខ្លួន។

រដ្ឋបាល និងបុគ្គលិក (របស់ PBS ថៃ) ត្រូវរក្សាឯករាជ្យភាពពីបណ្តាក្រុមកាន់ទំនោរ ឬក្រុមដាក់សម្ពាធផ្សេងៗ ដើម្បីឱ្យ​​សាធារណជន​អាចជឿជាក់លើភាពមិនលម្អៀងរបស់យើង។

សាកសិទ្ធិ សៃយ៉ាសម្បត្តិ (Saksith Saiyasombut) បានសរសេរពី ផលប៉ះពាល់ នៃការលុបចោលកម្មវិធីនេះថា៖

… ការលុបចោលការពិភាក្សាបើកចំហ និងត្រង់ទៅត្រង់មកអំពីតួនាទីរាជវង្ស ក្នុងរដ្ឋថៃ ជាការរំលឹកដ៏សាហាវមួយថា ពលរដ្ឋ​ថៃ​មួយ​ក្តាប់ណានោះ នៅមិនទាន់ត្រៀមខ្លួននឹងប្រឈមនឹង សញ្ញាណដែលខុសគ្នា អំពី​រចនា​សម្ព័ន្ធ​អំណាចរបស់ប្រទេសថៃឡើយ។ ទោះបី PBS ថៃត្រូវបានសសើរ លើការផ្តើមសើរើបញ្ហាមួយដ៏មុតស្រួច យើង​បាន​បោះជំហាន​ថយក្រោយ​​មួយ​ចំនួន​ដែល​បង្អាក់​ទឹក​ចិត្ត​ដល់ទស្សនិកជន តាមរយៈការសម្រេចលុបកម្មវិធីនេះ។

ចាប់​ផ្តើម​ការ​សន្ទនា​

អ្នកនិពន្ធ​ សូម ចុះឈ្មោះចូល​ »

​សេចក្ដី​ណែនាំ

  • មតិ​ទាំង​អស់​នឹង​ត្រូវ​បាន​ពិនិត្យ​មើល​ដោយ​អ្នក​សម្រប​សម្រួល​. កុំដាក់មតិ​លើសពីម្តង ពុំនោះវាអាចចាត់ជា​សារ​បន្លំ​.
  • សូមគោរពអ្នកដទៃ. មតិ​មានពាក្យពេចន៍ស្អប់ខ្ពើម អាសគ្រាម និងវាយប្រហារ​លើ​បុគ្គល​នឹងមិនត្រូវ​បានអនុម័ត.