​ជន​ជាតិ​ចិន​ងឿង​ឆ្ងល់​អំពី​អ្នក​នៅ​ពី​ក្រោយ​​ប្លុក​ដ៏​អាថ៌កំបាំង​ដែល​គាំទ្រ​ប្រធានាធិបតីថ្មី

អ្នក​​លេង​​ប្លុក​​ដ៏អាថ៌កំបាំង​ម្នាក់​ដែល​​បាន​​រាយការណ៍​​ពី​ការធ្វើ​ដំណើរ​​របស់​​អនាគត​​ប្រធានាធិបតីចិន ស៊ីជីនផីង នៅលើ ប្រព័ន្ធ​​ទំនាក់​ទំនង​​សង្គម​​របស់​​ចិន​​ដែល​​មាន​ឈ្មោះ​ថា ស៊ីណា បាន​ធ្វើ​​ឲ្យ​​​មនុស្ស​​ជា​ច្រើន​នៅ​​ក្នុង​​​ប្រទេសកុម្មុយនីស្ត​​មួយ​​នេះ​​មាន​​ការ​​ងឿង​ឆ្ងល់​​ថា អ្នក​​សរសេរ​ប្លុក​​​​មួយ​​​នេះ​​ជា​នរណ​?

អ្នក​​គាំទ្រ​​របស់​​លោកស៊ី ដែល​មានចំនួន​​អ្នកតាម​​ជាង ៤៨០.០០០ នាក់​ហើយ​កំពុង​តែកើន​ឡើង​ជា​បន្តបន្ទាប់ បាន​បង្ហោះ​រូបភាព របស់​អ្នក​នយោបាយ​រូប​នេះ ជាមួយ​នឹង​ការ​រាយការណ៍​ពី​សកម្មភាព​ផ្ទាល់​​នៅ​លើ​ប្លុក​ ដោយ​ទទួល​បាន​ព័ត៌មាន​ដែល​មិន​គួរឲ្យ​​ជឿ​ពី​ការ​ធ្វើ​ដំណើរ​របស់​មេដឹក​នាំ​មួយនេះ។

អ្នក​ដែល​ពូកែ​លេង​អ៊ីនធើណេតរូបនេះ បាន​ហៅ​​ប្រធានា​ធិបតី​ខ្លួន​ដោយ​រហ័ស​នាម​ថា ចៅហ្វាយ​ស៊ី ឬ ស៊ីតាតា ដែល​មាន​ន័យ​ថា ស៊ីធំ ឬលោកពូស៊ី ក្នុង​ភាសា​តាម​តំបន់​របស់​ខេត្ត​សានស៊ី ក្នុង​គោលបំណង​បញ្ជៀស​ការ​រឹតត្បឹត​យ៉ាង​តឹងរឹង​នៅលើអ៊ីនធើណេតនាប្រទេសចិន ៖​

@学习粉丝团 习总上午去了菜市场和养老院,从煤炭局后的养老远出来, 车队顺天水路经过了金城宾馆,貌似回家吃饭去了

ចៅហ្វាយ​ស៊ី​បាន​ទៅផ្សារ​បន្លែ និងមន្ទីរចាស់​ជរា បន្ទាប់​មក​លោក​អញ្ជើញ​ទៅ​នាយក​ដ្ឋាន​ធ្យូងថ្ម ហើយ​ក្បួន​រថយន្តបាន​ធ្វើ​ដំណើរ​​ហួស​សណ្ឋាគារ ជីនឆឹង ដែល​ពួកគេ​ហាក់បី​ដូចជា​ត្រឡប់​ទៅ​ញាំ​បាយ​នៅ​ផ្ទះ​វិញ។
A screenshot of the homepage of Xi's fan called "Study Xi Fans Club"

រួបភាព​​ពី​កញ្ចក់​​​​​នៃ​គេហទំព័រ​​របស់​ អ្នកគាំទ្រ​លោក​ស៊ី​​ មាន​ឈ្មោះ​ថា​ “​សិក្សា​ពីក្រុម​អ្នក​គាំទ្រ​ លោកស៊ី”​

Censorship is commonplace in the world of Weibo, a social networking site that resembles Twitter. Searching a state leader's name usually yields nothing more than terse media headlines. Wen Jiabao, China’s outgoing premier who recently came under scrutiny after The New York Times published a lengthy article about the tremendous wealth his family has amassed, is a blocked phrase on Weibo.
ការ​រឹតត្បឹត​លើ​អ៊ីនធើណេត ​គឺ​ជា​រឿង​ធម្មតា នៅ​ក្នុង​​បណ្តាញ​ទំនាក់​ទំនង​សង្គម​ វៃប៉ោ គឺ​ជា​បណ្តាញ​ទំនាក់​ទំនង​ដែល​​ជំនួស​ឲ្យ ធ្វីតធើ​។​ ​ ការ​ស្វែងរក​ឈ្មោះ​របស់​មេ​ដឹកនាំ​ប្រទេស​នៅ​លើ​អ៊ីនធើណែត នឹង​អាច​​ទទួល​បាន​លទ្ធផល​ត្រឹម​តែ​ព័ត៌មាន​ខ្លីៗ​សង្ខេបៗ​តែប៉ុណ្ណោះ។ លោកវេន ជាបាវ នាយក​រដ្ឋ​មន្ត្រី​ប្រកប​ដោយ​​ប្រជាប្រិយ ដែល​​កំឡុងពេលថ្មីៗ​នេះត្រូវ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​ បន្ទាប់​ពី​​​កាសែត​ ឌឹ ញូវ យ៉ក ថាមស៍ បាន​បោះ​ពុម្ព​ផ្សាយ អត្ថបទ​ដ៏​វែង​ អំពី​​ទ្រព្យ​សម្បត្តិ​ដ៏​ច្រើន​​សន្ធឹកសន្ធាប់​​​ដែល​​សមាជិក​គ្រួសារ​របស់​លោក​បាន​ប្រមូល​ផ្តុំ ត្រូវ​បាន​​បិទ​មិន​ឲ្យ​រក​ឃើញ​នៅ​លើ​ វៃប៉ោ​។

ដូច្នេះហើយ វាជារឿងដ៏កម្រ​មួយ​ដែល​មតិ​របស់​បុគ្គល​ម្នាក់​ពាក់ព័ន្ធ​នឹង​មេដឹកនាំ​ជាន់​ខ្ពស់​អាច​​ចៀស​ផុត​ពី​​ការ​រឹតត្បឹត​​ហើយ​ទាក់ទាញ​ការ​បញ្ជូន​តៗ​គ្នា​បែបនេះ។

នៅ​ក្នុង​ប្រទេស​មួយ​ដែល​រដ្ឋាភិបាល​ចាត់​ទុក​ព័ត៌មាន​របស់​មេដឹកនាំ​ខ្លួន​​ជា​ការ​សម្ងាត់ វា​កាន់​តែ​កម្រ​ទៅ​ទៀត ដែល​​អ្នក​​លេង​​វៃប៉ោ​រូប​នេះ​អាច​បង្ហោះ និង​ធ្វើ​បច្ចុប្បន្ន​ភាព​ព័ត៌មាន​របស់​លោក​ស៊ី​ ដែល​រាយការណ៍​មុន សារព័ត៌មានរដ្ឋ ស៊ីស៊ីធីវី​ (CCTV) ទៅទៀត ៖

@央视新闻:神马情况?@学习粉丝团 比我们快,比我们近!

@CCTVNews ៖​ តើមានអ្វីកើតឡើង? @XuexiFensiTuan ​ទទួល​បាន​ព័ត៌មាន​ពី​លោក​ស៊ី បាន​លឿន​ និង​ជិត​​ស្និទ្ធ​ជាង​យើង​ទៅទៀត!

មនុស្ស​ជា​ច្រើន​បាន​ចោទ​ជា​សំនូរ​​​ទាក់​ទង​នឹង​អត្តសញ្ញាណ​របស់​អ្នក​សរសេរ​ប្លុក​​​ម្នាក់នេះ។ នៅ​ក្នុង​ព័ត៌មាន​ផ្ទាល់​ខ្លួន​នា​គណនី​វៃ​ប៉ោ​ជន​នោះ​បង្ហាញថា គាត់​បាន​បញ្ជប់​ការ​សិក្សា​ពី​​សាកលវិទ្យាល័យ​សានស៊ី ដែល​ស្ថិត​នៅ​ភាគ​ពាយព្យ​នៃ​ប្រទេស​ចិន ដែល​ជា​កន្លែង​ដែល​លោក​ប្រធានាធិបតី​​ធ្លាប់​រស់​នៅ។ “នេះ​ជា​សហគមន៍​មួយ​​ដែល​យើង​ទាំង​អស់​គ្នាបង្ហាញ​ពី​ការ​​គាំទ្រ និង​ការ​ចូលចិត្ត​លោក​ស៊ី។​ ស្រលាញ់​លោកស៊ី​​ឥត​ឈប់​ឈរ​ ស្វាគមន៍​អ្នក​ទាំង​អស់​គ្នា​ចូល​រួម​ជាមួយ​ក្រុមយើងខ្ញុំ” នេះ​ជា​សារមួ​យ​​​​នៅ​ខាង​លើ​នៃ ទំព័រ​វៃប៉ោ​។​

ក្នុង​បំណង​ដើម្បី​បំបាត់​ការ​សង្ស័យ​ដែល​ចេះ​តែ​កើន​ឡើង​ពី​មជ្ឈដ្ឋាន​សារព័ត៌មាន​ និង​អ្នក​ប្រើប្រាស់​អ៊ីនធើណេត ម្ចាស់​ប្លុក​នោះ​បាន​បដិសេធ​​នៅ​ក្នុង​​ អត្ថបត​ថ្ងៃទី៥​ ខែ​មករា​ [zh]  ថា​ខ្លួន​មិន​មែន​ជា​សមាជិក​នៃគណបក្ស​កុម្មុនិស្ត ហើយ​បដិសេធទៀត​ចំពោះ​ការ​ចោទ​ប្រកាន់​ដែល​ថា​គាត់​ជា​មនុស្ស​ដែល​ស្និទ្ធ​នឹង​លោក​ស៊ី។ ម្ចាស់​ប្លុក​បន្ថែម​ទៀត​ថា រូប​ដែល​គាត់​បង្ហោះ​នោះ​សុទ្ធ​តែ​បាន​មក​ពី​អ៊ីនធើណែត ឬ​ប្រភព​ដែល​​បាន​ពីអ្នក​គាំទ្រ​លោកស៊ី។

នៅ​ទីបញ្ចប់ ម្ចាស់​ប្លុក​នោះ​បាន​សរសេរ​ថា “​អរគុណ​ចំពោះ​អ្នក​ទាំង​អស់​ រឿង​គ្រប់​​យ៉ាង​​កំពុងតែ​ផ្លាស់ប្ដូរ​ ថ្ងៃ​ស្អែក​នឹង​កាន់​តែ​ប្រសើរ​​ជាង​នេះ។”​

គណនី​វៃ​ប៉ោ​នេះ​បាន​បង្ហោះ​សារ​ទីមួយ​របស់​ខ្លួន​នា​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ការ​បញ្ចប់​នៃសមាជបក្សកុម្មុនិស្ត​លើក​ទី ១៨ នា ចុងឆ្នាំមុន ដែល​ពេល​នោះ​លោក​ស៊ី ត្រូវ​បាន​ជ្រើស​តាំង​ជា​អគ្គលេខាធិការ​បក្ស។ សារ​នោះសរសេរដូចជា​​សារស្វាគមន៍​​ថា ៖ “​នេះជា សហគមន៍​ដែល​គាំទ្រ​​លោកស៊ី អ្នក​ត្រូវ​បាន​ស្វាគមន៍​ក្នុង​ការ​ចូលរួម​ក្លាយ​ជា​សមាជិក​នៃ​មហា​គ្រួសារ​អ្នកគាំ ទ្រលោកស៊ី។”

និពន្ធ​នាយក​នៃ​កា​សែត​ក្នុង​ស្រុក​មួយ​ជឿជាក់​ថា អាថ៌កំបាំង​ជុំវិញ​អត្តសញ្ញាណ​ម្ចាស់​ប្លុក ស​បង្ហាញ​​ឲ្យ​ឃើញ ថា​មហាជន​គឺ​កាន់​តែ​មាន​ចំណាប់​អារម្មណ៍​លើ​ជីវិត​ផ្ទាល់​ខ្លួន​​​របស់​មេដឹកនាំ​ជាន់​ខ្ពស់​ខ្លាំង​ឡើងៗ។

@我是朝日:解开“学习粉丝团”身份谜底的人们,这时候一定不反对网络实名认证。至少对这个账号的实名不会反对。其实这个一口一个“习大大”的博主,人们探究她的真实身份,表面上看是网民对这个博主的好奇,其实是对中央最高领导层政治生活面貌的好奇。

ចំពោះ​អ្នក​ទាំង​ឡាយ​ដែល​ចង់​ស្រាយ​ចម្ងល់​ទាក់ទិន​នឹង “​សៀស៊ី ហ្វិនស៊ី តួន”​ ​នេះ​ ប្រហែល​ជា​លែង​ប្រឆាំង​នឹង​ការ ចុះ​បញ្ជី​ដោយ​ប្រើ​ឈ្មោះ​ពិត​ប្រាកដ​នៅក​ក្នុង​វៃប៉ោទៀតហើយ។ យ៉ាង​ហោច​ណាស់ ពួក​គេ​នឹង​មិន​​ប្រឆាំង​​​នឹង​ការ ចុះ​បញ្ជី​ដោយ​ប្រើ​ឈ្មោះ​ពិត​ប្រាកដ​ចំពោះ​​ប្លុក​មួយ​​នេះ។ មើល​ពី​សម្បក​ក្រៅ មនុស្ស​គ្រប់​រូប​មាន​ការ​ងឿង​ឆ្ងល់​អំពី​អត្តសញ្ញាណ​របស់​ម្ចាស់​ប្លុក​ដែល​សរសេរ​អំពី​ “ស៊ី​ ដាដា”​ [សំដៅ​ដល់​ លោក​ស៊ី] តែ​តាម​​ពិត​​ទៅ អ្វីៗ​ទាំង​អស់​នេះ​គឺ​កើត​ចេញ​ពី​ការ​ងឿង​ឆ្ងល់​​ចំពោះ​​ជីវិត​​របស់​​មេដឹកនាំ​​កំពូល​​របស់​ពួកគេ​ទៅ​​វិញ​​ទេ​។

ចាប់​ផ្តើម​ការ​សន្ទនា​

អ្នកនិពន្ធ​ សូម ចុះឈ្មោះចូល​ »

​សេចក្ដី​ណែនាំ

  • មតិ​ទាំង​អស់​នឹង​ត្រូវ​បាន​ពិនិត្យ​មើល​ដោយ​អ្នក​សម្រប​សម្រួល​. កុំដាក់មតិ​លើសពីម្តង ពុំនោះវាអាចចាត់ជា​សារ​បន្លំ​.
  • សូមគោរពអ្នកដទៃ. មតិ​មានពាក្យពេចន៍ស្អប់ខ្ពើម អាសគ្រាម និងវាយប្រហារ​លើ​បុគ្គល​នឹងមិនត្រូវ​បានអនុម័ត.