កម្ពុជា​៖ ភាព​ចម្រូង​ចម្រាស់​ពី​ការ​ផ្សាយ​ឃោសនា​ក្រុមហ៊ុន​ទូរស័ព្ទ​

ពានិជ្ជកម្ម​ឃោសនា​ថ្មីៗ​របស់​ក្រុមហ៊ុន​ទូរស័ព្ទ​ភាគ​ច្រើន​ត្រូវ​បាន​គេ​រិះគន់​ពី​បណ្តា​អ្នក​លេង​អ៊ីនធើ​ណេត​​ ដោយ​សារ​​តែ​ការផ្សព្វផ្សាយ​អាកប្បកិរិយា​មិនសម​រម្យ​ក្នុង​ចំណោម​ពួក​យុវវ័យ​។​ ពានិជ្ជកម្ម​​របស់​ក្រុមហ៊ុន​CellCard បញ្ចាំង​ពី​យុវវ័យ​មួយ​ក្រុម​ថត​រូប​កំបេះ​គូថ​របស់​មិត្ត​ម្នាក់​ទៀត​​ រួច​ក៏​បញ្ចូន​បន្ត​ទៅ​មិត្ត​ភក្តិ​ដទៃ​ទៀត​តាម​រយៈ​អ៊ីន​ធើណេត​។​ តាម​រយៈការ​ផ្សាយ​​ពានិជ្ជកម្ម​នេះ​ ក្រុមហ៊ុន​ចង់​ផ្សព្វផ្សាយ​ពី​ល្បឿន​ដ៏​លឿន​របស់​សេវា​អ៊ីន​ធើណេត​របស់​ខ្លួន​។ ប៉ុន្តែ​ក្រុមហ៊ុន​ក៏​ហាក់​ដូច​ជា​មិន​ចាប់​អារម្មណ៍​ចំពោះ​ការ​ទទួល​ខុស​ត្រូវ​សង្គម​របស់​ក្រុមហ៊ុន​របស់​ខ្លួន​ដូច​គ្នា​ដែរ​ ដោយ​ជំរុញ​ឲ្យ​យុវវ័យ​បំពាន​សិទ្ធ​ឯកជន​របស់​មិត្ត​ភក្តិ​ខ្លួន​។

ម៉ៅ​ ពិសិដ្ឋ​, អ្នក​សរសេរ​ប្លក់​ (blogger) និង​ជា​ អ្នក​ជំនាញ​ផ្នែក​ទំនាក់​ទំនង​ (communication specialist) របស់​ មជ្ឈមណ្ឌល​ពត៌មាន​ស្រ្តី​កម្ពុជា​, បញ្ចេញ​ពី​ការ​ព្រួយ​បារម្ភ​របស់​ខ្លួន​ និង បញ្ជាក់​ពី​ការ​ប្រឆាំង​ជាខ្លាំងចំពោះ​ការ​ផ្សាយ​ពានិជ្ជកម្ម​មួយ​នេះ​ដោយ​សុំ​ឲ្យមិនឲ្យ​ផ្សព្វ​ផ្សាយ​តទៅ​ទៀត​។​ គេ​ជំរុញ​ឲ្យ​ក្រុមហ៊ុន​បង្ហាញ​សារ​ដែល​ល្អ​ជាង​នេះ​ដល់​សាធារណៈ​ ជាពិសេស​យុវវ័យ​ប្រសិន​បើ​ចង់​ផ្សព្វផ្សាយ​ពី​ផលិតផល​របស់​ខ្លួន​នោះ​។ ក្នុង​ប្លក់​របស់​គេ ពិសិដ្ឋ​បាន​អះអាង​ពី​ សិទ្ធិក្នុង​ការ​បញ្ចេញ​មតិ​របស់​គេ​​ ដើម្បី​ជំរុញ​ឲ្យ​បញ្ឈប់​ការ​ផ្សាយ​មួយ​នេះ​ ៖​

ខ្ញុំ​សុំ​ប្រើប្រាស់​សិទ្ធ​ក្នុង​ការ​បញ្ចេញ​មតិ​របស់​ខ្ញុំ​: ខ្ញុំ​ពិត​ជា​ចង់​ឃើញ​ការ​ផ្សាយ​ពានិជ្ជកម្ម​ថ្មី​បំផុត​របស់​ក្រុមហ៊ុន​ Mobitel
(Cellcard)​ ត្រូវ​បាន​គេ​ហាម​មិន​ឲ្យ​ផ្សាយ​លើ​គ្រប់​បណ្តាញ​ទូរទស្សន៍​ទាំង​អស់​។ តើ​តម្លៃ​របស់ការផ្សាយ​ពានិជ្ជកម្ម​នេះ​នៅ​ត្រង់​ណា​ទៅ?​ជំរុញ​ឲ្យ​យុវជន​ថត​រូប​កំបេះគូថ​របស់​ស្រីៗ​ ហើយ​ចែកចាយ​ជាមួយ​មិត្តភក្តិដោយ​សារ​តែ​ល្បឿន​លឿន​របស់​អ៊ីនធើណេត​​? អ្នក​ផលិត​ឃោសនា​មួយ​នេះ​ច្បាស់​ជាមិន​សូវ​ធម្មតា​នោះ​ទេ​។​

គាត់​និយាយ​បន្ត​ទៀត​ដោយ​ផ្តល់​យោបល់​ដល់​អ្នក​ផលិត​ការផ្សាយ​ពានិជ្ជកម្ម​ថា​​​ ៖

ប្រសិន​បើ​អ្នក​ចង់​បង្ហាញ​ពី​ល្បឿន​លឿន​របស់​អ៊ីនធើណេត ហេតុអ្វីអ្នក​មិន​គិត​ពី​អ្វី​ផ្សេង​ទៀត​ដួចជា “មិត្ត​ភក្តិ​​ម្នាក់​នៅ​ឯ​សាលា​ថត​រូប​មេរៀន​ដែល​គ្រូ​របស់​គេ​សរសេរ​នៅ​លើ​ក្តារ​ខៀន​ ហើយ​បញ្ចូន​ទៅ​ឲ្យ​មិត្តភក្តិ​ដែល​កំពុង​តែ​ជាប់​រវល់​នៅ​តាម​ខេត្ត​ទៅ​វិញ​ទៅ​”​

ជាមួយ​នឹង​មតិ​របស់​គេ​ ពិសិដ្​ជឿ​ថា​ក្រុមហ៊ុន​មួយ​នេះ​ ដែល​គាត់​ធ្លាប់​សរសើរ​ពី​ឃោសនា​មុនៗ​ដែល​ផ្សាយ​លើក​ដម្កើង​ពី​អង្គរវត្ត​ នឹង​ជួយ​ជំរុញ​ពី​សង្គម​មួយ​ដ៏​ល្អ​ ដែល​មិត្តភក្តិ​យក​ចិត្ត​ទុក​ដាក់ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ និង​ធ្វើ​ឲ្យ​មនុស្ស​គ្រប់​គ្នា​រក្សា​ទំនាក់ទំនង​ និង​ប្រាប់​ពី​ស្ថានភាពថ្មី​ៗ​របស់​ខ្លួន​តាម​រយៈ​អ៊ីនធើណេត​។​

សូម​បញ្ជាក់​ផង​ដែរ​ថា, ក៏​ធ្លាប់​មាន​អត្ថបទ​ បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​ពី​មុន​ ទាក់​ទង​នឹង​ការ​ឃោសនា​របស់​ក្រុមហ៊ុន​ម៉ូតូ​ដែល​មិន​ឲ្យ​តម្លៃ​ដល់​ស្រ្តី​ភេទ​។

ផ្ទុយ​ទៅ​វិញ​, ថ្មីៗនេះ​រដ្ឋាភិបាល​ទើប​តែ​​ហាម​ឃាត់​ខ្សែភាពយន្ត​ភាគ​តាម​ទូរទស្សន៍​, ចំណង​ជើង​ “សង្សារ​ចំលែក​”, ដែល​បង្ហាញ​ពី​ស្រីស្អាត​ដែល​នឹង​ត្រូវ​គេ​ដេញ​ថ្លៃ​ដើម្បី​យក​ទៅ​រៀបការ​ដោយ​ចាប់​ផ្តើម​ពី​តម្លៃ​មួយលាន​ដុល្លារ​។ នេះ​ប្រហែល​ជា​ធ្វើ​ឲ្យ​ទស្សនិកជន​ដែល​ឃើញ​ថា​ភាពយន្ត​នេះ​មិន​សមរម្យ​សប្បាយចិត្ត​ ព្រោះ​ថា​ភាពយន្ត​នេះ​ប៉ះពាល់​ដល់​កិត្តិយស​របស់​ស្រ្តី​ខ្មែរ។​ ទោះ​ជា​យ៉ាង​ណា​ ក៏​មាន​គំនិត​មួយ​ទៀត​ដែល​យល់​ឃើញ​ថា​នេះ​គឺ​ជាការ​កំណត់​ព្រំដែន​នៃ​សិទ្ធិ​បញ្ចេញ​មតិ​របស់​អ្នក​ផលិត​ភាពយន្តុ។ ពួកគេ​ភ្ជាប់​ជាមួយ​នឹង​ការ​បញ្ជា​ឲ្យ​ហាម​ឃាត់​ផលិតកម្ម​របស់​ការ​សម្តែង​វប្បធម៌​មួយ​។ ឧទាហរណ៍​, ចំរៀង​ដែល​លោកសង្ឃ​ប៉ះពាល់​ និង​ថើប​មនុស្ស​ស្រី​ និង​ល្ខោន​អូប៉េរ៉ា​ “ទីដំរី​យំ​,” ដែល​មាន​ឈុតទាក់​ទង​នឹង​អាកប្បកិរិយា​មិន​សមរម្យ​របស់​លោកសង្ឃ​ដែល​ត្រូវ​គេ​ហាមឃាត់​ផង​ដែរ។​​ រដ្ឋាភិបាល​លើក​យក​ហេតុផល​ដើម្បី​ហាមឃាត់​​ដោយ​លើក​យក​ពី​តម្រូវ​ការ​ពី​ការ​គោរព​ប្រពៃណី និង​រូបភាព​របស់​លោកសង្ឍ។

ពេល​ដែលការ​ហាម​ឃាត់​នេះ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ក្នុង​ករណី​មួយ​ចំនួន ការ​ហាមឃាត់​ទាំង​នេះ​ក៏​ត្រូវ​តែ​សមស្រប​នឹងគោលការណ៍​​របស់​សិទ្ទិ​នៃ​ការ​បញ្ចេញ​មតិ​ ហើយ​រដ្ឋាភិបាល​គួរ​តែ​មើល​លើ​ចំណុច​សមស្រប​របស់​អត្ថន័យ​ និង​គោលបំណង​របស់​អត្ថន័យ​ ជាជាង​ការកំណត់​ដោយ​​មើល​តែ​លើ​ ប្រពៃណី​បុរាណ​ និង​សុវត្ថិភាព​ប្រទេស​ជាតិ​តែ​ម្យ៉ាង​ ​ ដែល​​វា​ក៏​រួម​បញ្ចូល​ទាំង​ការ​រិះគន់​​ ​អ្នក​ដែល​បាន​ចាប់​ឃាត់​ខ្លួន ឬ​ក៏​ជាប់​ចោទ​ពី​បទបរិហាកេរ្តិ៍​ ផ្តល់​ពត៌មាន​មិន​ពិត​ និង​ញុះញង់​ តាម​រយៈ​ការ​បង្ហាញ​​នូវ​មតិ​របស់​គេ​លើ​គោលនយោបាយ​របស់​រដ្ឋាភិបាល​។

ចាប់​ផ្តើម​ការ​សន្ទនា​

អ្នកនិពន្ធ​ សូម ចុះឈ្មោះចូល​ »

​សេចក្ដី​ណែនាំ

  • មតិ​ទាំង​អស់​នឹង​ត្រូវ​បាន​ពិនិត្យ​មើល​ដោយ​អ្នក​សម្រប​សម្រួល​. កុំដាក់មតិ​លើសពីម្តង ពុំនោះវាអាចចាត់ជា​សារ​បន្លំ​.
  • សូមគោរពអ្នកដទៃ. មតិ​មានពាក្យពេចន៍ស្អប់ខ្ពើម អាសគ្រាម និងវាយប្រហារ​លើ​បុគ្គល​នឹងមិនត្រូវ​បានអនុម័ត.