កម្ពុជា៖​ ទស្សន​ផ្សេង​ៗ​ទាក់​ទង​នឹង​​សាល​ក្រម​​របស់​ឌុច​

អស់​រយៈពេល​ជាង​៣០ឆ្នាំ​​បន្ទាប់​ពី​ការ​ដួល​រលំ​របស់​របប​ខ្មែរ​ក្រហម​​​ ក្នុង​ប្រទេស​កម្ពុជា​ ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​​ ​ដែល​ត្រូវ​បាន​ប្រជាជន​ទូទៅ​​ហៅ​ថា​តុលាការ​ខ្មែរ​ក្រហម​ បាន​សម្រេចសាលក្រម​ដំបូង​បំផុត​​មួយ​កាល​ពី​ថ្ងៃ​ទី​ ២៦ ខែ​កក្កដា ឆ្នាំ​២០១០។​ សាលក្រម​មួយ​នោះ​គឺ​ជា​ការ​កាត់​ទោស​ កាំង​ ហ្គេច​អៀវ​ ហៅ​ ឌុច​ ម្នាក់​ក្នុង​ចំណោម​មនុស្ស​បួននាក់​ដែល​ត្រូវ​បាន​គេ​នាំ​មក​តុលាការ​ដើម្បី​កាត់​ទោស​ពីបទ​ ប្រល័យ​ពូជសាសន៍, ឧក្រិដកម្ម​ប្រឆាំង​នឹង​​មនុស្ស​ជាតិ និង​ ឧក្រិដ្ឋកម្ម​សង្រ្គាម​​ អ្នកទាំងនោះ​ រួមមាន នួន ជា​ ឬ​ក៏​បងធំ​ទីពីរ,​ អៀង សារី​, អៀង ធីរិទ្ធិ​ (ស្រី្ត​ខ្លាំង​​ក្នុង​សម័យ​ខ្មែរ​​ក្រហម) ​ និង ខៀវ សំផន។

ឌុច ប្រធាន​ពន្ធនាគារ​ ទួល ស្លែង ត្រូវ​បាន​កាត់​ក្តី​ឲ្យ​ជាប់​ពន្ធនាគារ​ ៣៥​ឆ្នាំ ប៉ុន្តែ​ត្រូវ​បាន​កាត់​បន្ថយ​មក​ត្រឹម​តែ​ ១៩​ឆ្នាំ​ដោយ​សារ​មាន​ការ​ឃុំឃាំង​​អស់​ ១៦​ឆ្នាំ​មកហើយ​ រួមទាំង​ការឃុំឃាំង​ដោយ​មិន​ស្រប​ច្បាប់​ដោយ​តុលាការ​យោធា​កាលពី​ឆ្នាំ ១៩៩៩។ សាលក្រម​នេះ​ធ្វើ​ឲ្យ​កើត​មាន​នូវ​ព្រឹត្តិកម្ម​ផ្សេងៗ​ពី​បណ្តា​អង្កភាព​និង​បុគ្គល​ជាច្រើន​ ជាពិសេស​បុគ្គល​ដែល​ទទួល​រង​ទារុណកម្ម​ក្នុង​កំឡុង​សម័យ​ខ្មែរ​ក្រហម​។ ព្រឹត្តិកម្ម​ទាំង​នេះ​ត្រូវ​បាន​ចែក​ជាបី​ក្រុម​។

ក្រុមទីមួយ គឺ​ក្រុម​មនុស្ស​ដែល​កំពុង​តែ​រង់ចាំ​នូវ​លទ្ធផល​ពី​តុលាការ​ខ្មែរ​ក្រហម​ បាន​ស្វាគមន៍​នូវ​សាលក្រម​នេះបាន​កត់​សំគាល់​នូវ​ព្រឹត្តិការណ៍​មួយ​នេះ​ថា​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្រ្ត​មួយ​ ជាពិសេស​ចំពោះ​ជន​រង​គ្រោះ​ទាក់​ទង​នឹង​ការរំលោភ​សិទ្ធិ​មនុស្ស។​ ពូ​ Sovachana ជា​គ្រូ​បង្រៀន​ស្ម័គ្រ​ចិត្ត​ និង អ្នក​សរសេរ​ប្លក់​ ក៏​បាន​ចូល​រួម​ស្តាប់​ការ​កាត់​ទោស​ ក៏​បាន​សរសេរ​លើ​ប្លក់​ភ្លាមៗ​នោះ​ដើម្បី​​បង្ហាញ​ពី​អារម្មណ៍​របស់​គាត់​៖

នៅ​ក្នុង​តុលាការ​ខ្ញុំ​បាន​មើល​ឃើញ​ដោយ​ផ្ទាល់​ពី​យុត្តិធម៌​កូនកាត់​ជាមួយ​មនុស្ស​ជាង​ ៥០០​នាក់​ ដែល​ភាគច្រើន​គឺ​ជា​អ្នក​រងគ្រោះ​។ វា​គឺ​ជា​បទ​ពិសោធន៍​ឈានមុខ និង ហេតុការណ៍​ប្រវត្តិសាស្រ្ត​មួយ​ សម្រាប់​ជន​រងគ្រោះ​ដែល​បាន​រង់​ចាំ​អស់​រយៈពេល​ជាង​ ៣០​ឆ្នាំ​ ដែល​នៅ​ទីបំផុត​ក៏​មាន​ភាព​យុត្តិធម៌​ខ្លះៗ​ដែរ​។​

មួយ​វិញ​ទៀត អៀ សុផល អ្នក​ដែល​រួច​គេច​ពី​សេចក្តី​ស្លាប់​ក្នុង​របប​ខ្មែរ​ក្រហម​ ដែល​ធ្លាប់​បាន​ឡើង​និយាយ​​ក្នុង​ TED ទាក់ទង​នឹង “ការរត់​ភៀស​ខ្លួន​ចេញ​ពី​របប​ខ្មែរ​ក្រហម​”​ កាល​ពី​ខែ​កុម្ភៈ​ ឆ្នាំ​២០០៩ នៅ​ទីក្រុង​ឡុង​ប៊ិច​ រដ្ឋ​កាលី​ហ្វរ​ញ៉ា​ រំលឹក​ពី​ពាក្យ​សម្តី​របស់​ម្តាយ​របស់​គាត់​ នៅ​ពេល​ដែល​សាលក្រម​របស់​ឌុច​ត្រូវ​បាន​ប្រកាស​ថា​៖

ក្នុង​រយៈពេល​នេះ​ ខ្ញុំ​ចង់​ត្រលប់​ទៅ​ឆ្លុះ​បញ្ចាំង​ និង ជា​តំណាង​ឲ្យ​ជនរង​គ្រោះ​ម្នាក់​​ ៖​ម្តាយ​របស់​ខ្ញុំ​, ខាំ យក់​លីម​ […] គាត់​មិន​អាច​មាន​ជីវិត​ដើម្បី​មើល​ឃើញ​នូវ​ថ្ងៃ​នេះ​នោះ​ទេ តែ​ទោះ​ជាយ៉ាង​ណា​ក៏​ដោយ​​យុត្តិធម៌​របស់​គាត់​ត្រូវ​តែ​​សង​ត្រលប់​មក​វិញ​តាម​ផ្លូវ​ព្រះពុទ្ធ​សាសនា​។ គាត់​បាន​និយាយ​ជា​យូរ​មក​ហើយ​ថា​ ខ្មែរ​ក្រហម​បាន​ធ្វើ​នូវអំពើ​អាក្រក់​ជា​ច្រើន​ ពួក​គេ​ច្បាស់​ជា​ត្រូវ​លុបលាង​នូវ​បាបកម្ម​​ទាំង​នោះ​ ទោះ​ជាមិន​មែន​ក្នុង​ជាតិ​នេះ​ តែ​គេ​នឹង​ត្រូវ​តែ​លុបលាង​វា​នៅ​ជាតិ​ក្រោយ​ទៀត​

ព្រឹត្តិកម្ម​របស់​ក្រុម​មួយ​ទៀត​គឺ​ជាក្រុម​ដែល​មិន​ពេញ​ចិត្ត​ចំពោះ​ការកាត់​ក្តី​នេះ ដោយ​យល់​ថា​ទោស​នេះ​គឺ​ស្រាល​ណាស់​សម្រាប់​មនុស្ស​ដែល​នៅ​ពី​លើ​ការ​សម្លាប់​មនុស្ស​ជាង ១៤,០០០​នាក់​។ ក្នុង​សំបុត្រ​មួយ​មាន​ចំណង​ជើ់ង​ថា “​ECCC មិនផ្តល់​នូវ​យុត្តិធម៌​សម្រាប់​ប្រជាជន​កម្ពុជា” សរសេរ​ដោយ Jeffrey Serey Hola សង្កត់​ធ្ងន់ក្នុង​ Press Release ដែល​សរសេរ​ដោយ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​។ ទន្ទឹម​ជាមួយនឹង​ការ​ស្វាគមន៍​ពី​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ ថា​នេះ​គឺ​ជាគំរូ​ល្អ​មួយ​សម្រាប់​តុលាការ​ក្នុង​ស្រុក​ដែលការ​កាត់​ទោសដោយ​យុត្តិធម៌​​គឺ​នៅ​តែ​ជាបញ្ហា​ចោទ​​ដ៏​ធំ​មួយ​, Jeffrey ឆ្ងល់ថា​ប្រសិនបើ​ចង់​ផ្តល់​នូវ​យុត្តិធម៌​ជូន​ដល់​ជន​រង​គ្រោះ ហេតុអ្វី​ក៏​ការ​កាត់​ទោស​នេះ​គឺ​វា​នៅ​​ “ស្រាល” នៅ​ឡើយ​។​ គេ​ចង់​ឲ្យ​មាន​ការ​កាត់​ទោស​យ៉ាង​ហោច​ណាស់​ជាប់​ពន្ធនាគារ​មួយជីវិត​ ព្រោះគ្មាន​ទោស​ប្រហារ​ជីវិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ។

​មាន​មនុស្ស​ជា​ច្រើន​ចង់​ឲ្យ​កាត់​ទោស​ប្រហារ​ជីវិតគេ​​ ទោះបី​ជា​ទោស​ប្រហារ​ជីវិត​គឺ​គ្មាន​ចែង​នៅ​ក្នុង​ច្បាប់​កម្ពុជា​ក៏​ដោយ​។ ការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ ១៩ឆ្នាំ​ គឺជា​ទោស​ស្រាល​ណាស់សម្រាប់​ទង្វើ​សម្លាប់​រង្គាល​របស់​គាត់​។​ ឌុច​ យ៉ាង​ហោច​ណាស់​ក៏​គួរ​តែ​ទទួល​ទោស​ដោយ​នៅ​ក្នុង​ពន្ធនាគារ​ពេញ​មួយជីវិត […] សម្រាប់​អ្នក​ដែល​ឆ្លង​កាត់​នូវ​ដំណាក់​កាល​ដ៏​រន្ធត់​ទាំង​នោះ​ តើ​ទោស​ដ៏​ស្រាល​មួយ​នេះ​អាច​ចាត់​ទុក​ថា​ជា​យុត្តិធម៌​ដែរ​ឬ​ទេ? សម្រាប់​ពួកគេ​ វាដូចជាការ​វាយ​មួយ​ដៃ​តែ​ប៉ុណ្ណោះ​។ យុត្តិធម៌​នៅ​មិន​ទាន់​ផ្តល់​ឲ្យ​ដល់​ប្រជាជន​កម្ពុជា​នៅ​ឡើយ​ទេ​។

អារម្មណ៍​មួយ​នេះ​គឺ​ប្រហាក់​ប្រហែល​ទៅ​នឹ​ងអារម្មណ៍​ដែល​បង្ហាញ​ដោយ Bernard Krisher​ ប្រធាន​​ ជំនួយ​អាមេរិច​សម្រាប់​កម្ពុជា (American Assistant for Cambodia) និង​ជា​អ្នក​បោះពុម្ព​នូវ​សារពត៌មាន​ក្នុង​ស្រុក​ជាភាសា​បរទេសមាន​ឈ្មោះ​ថា Cambodia Daily​ ។​ គាត់​បាន​សរសេរ​មក​ពី​ទីក្រុង​តូក្យូ​ គាត់​និយាយ​ថា​ការកាត់​ទោស​នេះគឺ​វាជា​ទោស​ស្រាល​ខ្លាំង​ណាស់​ ហើយ​គួរ​តែ​ចាប់​ឌុច​ព្យួរ​ករ​។​

ក្នុង​នាម​ជា​អ្នក​រួច​ផុត​ពី​បនប្រល័យពូជសាសន៍​ ណាស៊ី ប្រឆាំង​នឹង​ជនជាតិ​ជីហ្វ​ក្នុង​ឆ្នាំ ១៩៣០ ដែល​សាច់ញាតិ​របស់​ខ្ញុំ​រួម​ទាំង​បងប្អូន​របស់​ឳពុក​ខ្ញុំ​ត្រូវ​បាន​ឃុំ​ក្នុង​បន្ទប់​ផ្សែង​ពុល​របស់​ ហ៊ីលត្លែរ​ ខ្ញុំ​តែង​តែ​តាមដាន​ដំណើរ​ការ​របស់​តុលាការ​ខ្មែរ​ក្រហម​ ហើយ​មាន​អារម្មណ៍​ថា​ខក​ចិត្ត​ខ្លាំងណាស់​ចំពោះ​ទោស​ដ៏​ស្រាល​ បើ​ធៀប​ទៅ​នឹង​ពួក​ឧក្រិដ្ឋជន​ ជនជាតិ​អាល្លឺម៉ង់ និង​ ជប៉ុន​នោះ ខ្ញុំ​មាន​អារម្មណ៍​ថា​ឌុច​គួរ​តែ​ត្រូវ​គេ​ព្យួរ​ករ​ទើ​ប​សម​ […]

ផ្ទុយ​មក​វិញ គឺ​មាន​មួយ​ក្រុម​ទៀត​ដែរ​មិន​គាំទ្រ​តុលាការ​ខ្មែរ​ក្រហម ឬ​ក៏​សាលក្រម​របស់​ឌុច​នោះ​ទេ។ ក្នុង​ការ​សំភាសន៍​ជាមួយ BBC ជនរងគ្រោះ​ពីររូប​ បាន​ចង្អុល​បង្ហាញ​អំពី​បញ្ហា​ភាព​គួរ​ឲ្យ​ជឿជាក់​របស់​តុលាការ​ដែល​គាំទ្រ​ដោយ UN ដោយ​និយាយ​ថា​ការ​ពិត​ទៅ​ តុលាការ​នោះ​គឺ​គ្រាន់​តែ​បង្កើត​ឡើង​ដើម្បី​ឲ្យ​មាន​រូបភាព​ល្អ​ចំពោះ​សហគមន៍​អន្តរជាតិ​តែ​ប៉ុណ្ណោះ​។​

អ្នក​ទាំងពីរ​ចង់​ឃើញ​មេ​ដឹកនាំ​កំពូល​ត្រូវ​បាន​គេ​កាត់​ទោស​ ពួកគេ​មិន​ចាប់​អារម្មណ៍​ចំពោះ​ទោស​សម្រាប់​មនុស្ស​ក្នុង​កម្រិត​ឌុច​នេះ​ទេ​ ដែល​គាត់​ច្បាស់​ជា​ស្លាប់​ប្រសិន​បើ​មិន​ធ្វើ​តាម​បញ្ជា​ពី​ថ្នាក់​លើ​នោះ​។

អ្វី​ដែល​កាន់​តែ​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ សូម្បី​តែ​មន្រ្តី​រដ្ឋាភិបាល​ក៏​មាន​គំនិត​ផ្សេង​គ្នា​ទាក់​ទង​នឹង​សាលក្រម​របស់​ឌុច​នេះ​ដែរ។ ទន្ទឹម​នឹង​ការសប្បាយ​ចិត្ត​របស់​ រដ្ឋមន្រ្តី​ក្រសួង​ពត៌មាន ខៀវ កញ្ញ៉ារិទ្ធិ​ ចំពោះ​សាលក្រម​នេះ រដ្ឋ​មន្រ្តី​ការបរទេស​ ហោ​ ណាំង​ហុង​ បែរ​ជា​ខកចិត្ត​ដោយ​សារ​តែ​ទោស​នេះ​មើល​ទៅ​ដូចជា​ស្រាល​ពេក​។

ខៀវ​ កញ្ញ៉ារិទ្ធិ​បាន​និយាយ​ក្នុង​បទ​សំភាសន៍​ជាមួយ​នឹង​ វិទ្យុសំឡេង​សហរដ្ឋអាមេរិក​ថា៖

វា​បាន​បង្ហាញ​ថា​ ទីមួយ​គឺការ​ប្តេជ្ញា​ចិត្ត​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ស្វែងរក​យុត្តិធម៌​ជូន​ប្រជា​ពលរដ្ឋ​ខ្មែរ ​និង​ទីពីរ​ ​វាបាន​បង្ហាញ​អំពី​កម្រិត​ផ្នែក​វិជ្ជាជីវៈ​របស់​អង្គ​ចៅក្រម​របស់​យើង​ ក្នុងការ​ស្វែងរក​យុត្តិធម៌​ជូន​ប្រជាពល​រដ្ឋខ្មែរ

ផ្ទុយ​មក​វិញ ហោ ណាំងហុង ក្នុង​បទសំភាសន៍​ជាមួយ វិទ្យុ​អាស៊ីសេរី បង្ហាញពី​គំនិត​ផ្ទា

ចាប់​ផ្តើម​ការ​សន្ទនា​

អ្នកនិពន្ធ​ សូម ចុះឈ្មោះចូល​ »

​សេចក្ដី​ណែនាំ

  • មតិ​ទាំង​អស់​នឹង​ត្រូវ​បាន​ពិនិត្យ​មើល​ដោយ​អ្នក​សម្រប​សម្រួល​. កុំដាក់មតិ​លើសពីម្តង ពុំនោះវាអាចចាត់ជា​សារ​បន្លំ​.
  • សូមគោរពអ្នកដទៃ. មតិ​មានពាក្យពេចន៍ស្អប់ខ្ពើម អាសគ្រាម និងវាយប្រហារ​លើ​បុគ្គល​នឹងមិនត្រូវ​បានអនុម័ត.