អ៊ីរ៉ង់​: អ្នក​សរសេរ​ប្លុក​ស្តីពី​បរិស្ថាន​ត្រូវ​អាជ្ញាធរ​ដាក់ពាក្យ​បណ្តឹង​

ហ៊ូមែន ខាកផរ (Houman Khakpour) ជា​អ្នក​សរសេរ​​ប្លុក​​ស្តី​ពី​បរិស្ថាន​របស់​ប្រទេស​អ៊ីរ៉ង់​ត្រូវ​បាន​ប្តឹង​ដោយការិយាល័យ​ការពារ​​បរិស្ថាន​ដែល​គ្រប់​គ្រង​ដោយ​រដ្ឋាភិបាល​ក្នុង ខេត្ត ឆាម៉ាហាល បាក់ទីយ៉ារី (Chahrmahal Bakhtyari) ដោយ​សារ​តែ​ការ​ដាស់​តឿន​ពី​គ្រោះ​ថ្នាក់​​នៃ​គម្រោង​បំពង់​បង្ហូរ​ឧស្ម័ន​សម្រាប់​បរិស្ថាន​ក្នុង​តំបន់។

ខាកផរ​ បាននិយាយ​ពន្យល់​នៅ​ក្នុង​ប្លុក​​របស់​គាត់ Dideh ban Tabiate Bakhtyari (អ្នក​ឃ្លាំមើលធម្មជាតិនៅបាក់ទីយ៉ារី) ថា​គាត់​ប្រឆាំង​នឹង​បទ​ចោទ​ប្រកាន់ “រំខាន​ដល់​គំនិត​សាធារណៈ” និង “ការ​​ផ្សាយព័ត៌មាន​មិនពិត” ។ កាលពីថ្ងៃសៅរ៍ ទី២៨ ខែឧសភា ឆ្នាំ​២០១១ គាត់​បាន សរសេរ​ថា [fa]:

បន្ទាប់​ពី​ខ្ញុំ​បាន​សរសេរ​អត្ថបទ​ទាក់ទង​នឹង​ការ​សាងសង់​ផ្លូវ​ដើម្បី​ឲ្យ​បំពង់​បង្ហូរ​ឧស្ម័ន​ឆ្លង​កាត់​ក្នុង​តំបន់​ការពារ​បរិស្ថាន​ដែល​ត្រូវ​បាន​គេ​អភិរក្ស​ក្នុង ‘ថែង​ អ៊ី​ សាយ៉ាត (Tang-e- Sayad)’ ការិយាល័យការពារបរិស្ថានក្នុង ឆាម៉ាហាល​ បាក់ទីយ៉ារី​ បាន​ដាក់​ពាក្យ​បណ្តឹង​ចំពោះខ្ញុំ​ ហើយ​​ខ្ញុំ​​ត្រូវ​​តែ​​ទៅ​តុលាការ​នៅ​ទីក្រុង សារេ ខឺត (Shahre Kurd)។ អត្ថបទ​របស់​ខ្ញុំ​ទាក់​ទង​នឹង​ប្រធាន​បទ​នេះ​ត្រូវ​បាន​បោះ​ពុ​ម្ព​ផ្សាយ​សារ​ជា​ថ្មី​នៅ​លើ​គេហទំព័រ​ជាច្រើន។

Iranian environmental blogger Houman Khakpou

អ្នកសរសេរប្លុក​ស្តីពីបរិស្ថានជនជាតិអ៊ីរ៉ង់ Houman Khakpou.

នៅ​ក្នុង​អត្ថបទ​ដ៏​ចម្រូង​ចម្រាស់​កាល​ពី​មួយ​ខែ​មុន ហ៊ូមែន ខាកផរ​ តវ៉ា [fa] ថា​​ការិយាល័យ​​ការពារ​​បរិស្ថាន​​មិន​បាន​បញ្ចេញ​​នូវ​ការ​ទប់ទល់​ចំពោះការសាងសង់បំពង់បង្ហូរឧស្ម័ន និងថ្នល់ប្រវែង ១០គីឡូម៉ែត្រឆ្លងកាត់តំបន់អភិរក្សធម្មជាតិនោះទេ។

ម៉ូហ្គន ចាម​ស៊ីឌី (Mojgan Jamshidi)អ្នក​សារព័​ត៌មាន​ឈាន​មុខ និង​ជាអ្នក​សរសេរ​ប្លុក​ដែរ​នោះ មាន​ការ​ភ្ញាក់​ផ្អើ់ល ហើយ​នាង​និយាយ​ថា​ក្នុង​រយៈ​ពេល​៤០​ឆ្នាំ​ នៃ​ការ​ធ្វើ​ការ​របស់​នាង នាង​មិន​ដែល​បាន​ជួប​ប្រទះ​នឹង​សកម្មភាព​បែប​នេះ​ទេ។ នាង សរសេរថា [fa]:

វា​មិន​គួរ​ឲ្យ​ជឿ​ដែល​ប្រធាន​ការិយាល័យ​ការពារ​បរិស្ថាន​ដែល​បាន​អះអាង​ថា​មានបទពិសោធន៍ ១០​ឆ្នាំ​ជាមួយ​នឹង​បណ្តាញ​សារព័ត៌មាន បានដាក់ពាក្យបណ្តឹងចំពោះអ្នកសរសេរប្លុក​ ហើយ​ចោទ​ប្រកាន់​គាត់​ពី​បទ រំខាន​ដល់​គំនិត​សាធារណៈ និង​ផ្សព្វផ្សាយ​​ព័ត៌មាន​មិនពិត។ វា​ពិត​ជា​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ណាស់​ដែល​អាជ្ញាធរ​ព្រម​សម្រប​តាម​អ្នក​ដែល​បំផ្លាញ​បរិស្ថាន តែ​បែរ​ជា​មក​ប្តឹង​សកម្មជន​ស្រឡាញ់​ធម្មជាតិ និង​បរិស្ថានទៅវិញ។

អេនីម៉ល ភើសៀន​ (Animal Persian) និយាយថា [fa] ហ៊ូមែន​ វិភាគបញ្ហាបរិស្ថានជាមួយនឹងភ្នែកដែលពោរពេញទៅដោយភាពវែកញែកនៅលើប្លក់របស់គាត់។ គាត់មានបទពិសោធន៍ ១៩ឆ្នាំ​ក្នុង​​ជំនាញរបស់គាត់។ អ្នកសរសេរប្លក់និយាយថាបច្ចុប្បន្នអាជ្ញាធរមិនមែនគ្រប់គ្រងតែចំពោះប្លក់ទាក់ទងនឹងបរិស្ថាននោះទេ គឺពួកគាត់​ផ្តោត​លើ​អ្នក​សរសេរប្លុក​ផ្ទាល់​តែម្តង។

ចាប់​ផ្តើម​ការ​សន្ទនា​

អ្នកនិពន្ធ​ សូម ចុះឈ្មោះចូល​ »

​សេចក្ដី​ណែនាំ

  • មតិ​ទាំង​អស់​នឹង​ត្រូវ​បាន​ពិនិត្យ​មើល​ដោយ​អ្នក​សម្រប​សម្រួល​. កុំដាក់មតិ​លើសពីម្តង ពុំនោះវាអាចចាត់ជា​សារ​បន្លំ​.
  • សូមគោរពអ្នកដទៃ. មតិ​មានពាក្យពេចន៍ស្អប់ខ្ពើម អាសគ្រាម និងវាយប្រហារ​លើ​បុគ្គល​នឹងមិនត្រូវ​បានអនុម័ត.