កម្ពុជា​: ចម្រៀង​ទាក់​ទង​នឹង​ ហ្វេសប៊ុក (Facebook)

តួនាទីរបស់បណ្តាញទំនាក់ទំនង (social networking) វេបសាយ Facebook ក្នុងការ ជួយសម្រួល ដល់សកម្មភាពបាតុកម្មបះបោរនៅប្រទេសទុយណេស៊ី និងប្រទេសអេហ្ស៊ីប រដ្ឋាភិបាលក្នុងប្រទេសជាច្រើនរួមទាំង ប្រទេសចិន មានការប្រុងប្រយ័ត្នខ្លាចមានសកម្មភាពនយោបាយរបស់ពលរដ្ឋខ្លួននៅលើ Facebook។ ប៉ុន្តែនៅក្នុងប្រទេសកម្ពូជា Facebook នៅមិនទាន់ត្រូវបានគេចាត់ទុកថាជាការគម្រាមចំពោះរដ្ឋាភិបាលនៅឡើយទេ។

ក្រុមអ្នកនយោបាយដែលត្រូវបានដឹកនាំដោយនាយករដ្ឋមន្រ្តី ហ៊ុន សែន (ដែលបានកាន់អំណាចតាំងពីឆ្នាំ 1985)បានបង្កើតទំព័រ Facebook របស់ខ្លួនជាកន្លែងដែលពួកគេធ្វើទំនាក់ទំនងជាមួយនឹងប្រជាពលរដ្ឋកម្ពុជា និងអ្នកលេងអ៊ីនធឺណេតទាំងឡាយ។

ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ គឺមានទំនោរនិយមថ្មី និងគួរឲ្យចាប់អារម្មណ៍ទាក់ទងនឹង Facebook នៅក្នុងប្រទេសគឺ ជនជាតិកម្ពុជាបានបង្កើតបទចម្រៀងពី Facebook។ ឧទាហរណ៍ ‘Facebook ផ្តាច់ស្នេហ៍‘, uploaded to YouTube by user កាលពីថ្ងៃទី 11 ខែមីនា ឆ្នាំ 2011:

ឧស្សាហកម្មចម្រៀងសម័យបានផលិតចម្រៀងមួយចំនួនទាក់ទងនឹង Facebook. ទស្សនាវដ្តីខ្មែរកម្ពុជា ទោះបីជាអះអាងថាមិនមែនជាអ្នកគាំទ្រ តែក៏មានការស្ងើចសរសើរថាមានជនជាតិកម្ពូជាជាច្រើនបាននាំគ្នាច្រៀងសប្បាយពី ‘ចម្រៀងFacebook’ ទាំងនេះ។

ខាងក្រោមនេះគឺជាចម្រៀងដែលត្រូវបាន uploaded លើ YouTube (ជាភាសាខ្មែរទាំងអស់):

Khmerbirdភ្ញាក់ផ្អើលចំពោះការកើនឡើងរបស់ចម្រៀងប្រភេទនេះ ក៏ប៉ុន្តែក៏មានការយល់ស្របជាមួយនឹងចម្រៀងដែលបន្ទោសថា Facebook ជាមូលហេតុនៃការបែកបាក់របស់គូស្នេហ៍។ ក្នុងអត្ថបទរបស់គេ ‘ឥទ្ធិពលនៃ Facebook ត្រូវបានសរសេរក្នុងបទចម្រៀងខ្មែរ‘ គេសរសេរថា:

ខ្ញុំមានការភ្ញាក់ផ្អើលបន្តិចពេលដែលបានលឺចម្រៀងទាំងនេះ ប៉ុន្តែមើលទៅវាគឺជាការពិត។

Khmerbird លើកយកបទចម្រៀងដែលច្រៀងដោយ ខេមរៈ សេរីមន្ត មានចំណងជើងថា ‘Facebook រំខានស្នេហ៍’ រួចអធិប្បាយពីអត្ថន័យនោះថា:

គេបានច្រៀងថាចាប់តាំងពីមាន Facebook សង្សាររបស់គេក៏មិនសូវជាយកចិត្តទុកដាក់លើគេដូចជាកាលពីមុន។ គាត់មានអារម្មណ៍ថាត្រូវបានបោះបង់។ សង្សាររបស់គេចំណាយពេលវេលាដើម្បីទាក់ទងជាមួយនឹងមនុស្សផ្សេងទៀតតាមរយៈ Facebook។ ចំណុចនេះវាប្រាកដណាស់ថានឹងអាចបណ្តាលឲ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះទំនាក់ទំនងគូស្នហ៍។

នៅក្នុងប្រទេសកម្ពុជា មានអ្នកលេង Facebook ត្រឹមតែ 250,000 នាក់ គឺនៅក្នុងអត្រា 1.73% នៃប្រជាជនទូទាំងប្រទេស យោងតាម socialbakers.com។ ប៉ុន្តែជាមួយនឹងការគាំទ្រ Facebook របស់អ្នកនយោបាយ រួមជាមួយនឹងការដែលអ្នកសិល្បៈបង្កើតបទចម្រៀងដែលទាក់ទងនឹងបណ្តាញទំនាក់ទំនង Facebook ច្បាស់ជាទាក់ទាញអ្នកចូលលេងបានជាច្រើនទៀតក្នុងប្រទេសកម្ពុជា។

1 មតិ​