សេចក្ដី​ប្រកាស​របស់ ក្លូប៊ល វ៉យស៍​

យើង​ជឿជាក់​​លើ​​សេរីភាព​ក្នុង​ការ​និយាយស្ដី​ ហើយ​ដែល​យើង​កំពុងធ្វើ​​ដើម្បី​ការពារ​​សិទ្ធិ​ក្នុង​​ការ​និយាយ​ស្ដី និង​សិទ្ធិ​ក្នុងកា​រស្ដាប់​។ យើង​​ជឿជាក់​​​​លើ​​លទ្ធភាព​ទទួល​បាន​ជា​សាកល​នូវ​ឧបករណ៍​សម្រាប់​ធ្វើ​ការនិយាយស្ដី និង​បញ្ចេញ​មតិ។

​ដើម្បី​ឲ្យ​សម្រេច​បាន​នូវ​គោល​បំណង​ទាំង​នោះ​ យើង​​ទាមទារ​ឲ្យ​​​បុគ្គល​គ្រប់​រូប​​ដែល​មាន​បំណង​ចង់​និយាយ​ស្ដី​​​ អាច​មាន​មធ្យោបាយ​ក្នុង​ការ​និយាយ និងសម្រាប់​បុគ្គល​គ្រប់​រូប​ដែល​ចង់​ឮ នូវ​មធ្យោបាយ​ដើម្បី​ស្ដាប់​​។

សូម​អរគុណ​ចំពោះ​ឧបករណ៍​ថ្មីៗ​ ការ​និយាយស្ដី​​​​មិន​​​ត្រូវបាន​គាប​សង្កត់​​​ដោយ​អ្នក​ដែល​ជាម្ចាស់​គ្រប់​គ្រង​លើ​​​ការ​ផ្សព្វផ្សាយ និង​ការ​ចែក​ចាយ ឬ​រដ្ឋាភិបាល​​ដែល​​​​មានបំណង​ចង់​ធ្វើ​ការ​គាប​សង្កត់​​​ចំពោះ​គំនិត និង​ការ​ទំនាក់ទំនង​ ត​ទៅទៀត​នោះ​ទេ។ បច្ចុប្បន្ន បុគ្គល​គ្រប់​រូប​អាច​​កាន់កាប់​នូវ​អំណាច​សារព័ត៌មាន​។ បុគ្គល​គ្រប់​រូប​អាច​និយាយប្រាប់​ពី​​រឿងរ៉ាវ​របស់​ពួក​គេ​ទៅ​កាន់​ពិភព​លោក។

យើង​មាន​បំណង​​​សាងសង់​នូវ​ស្ពាន​​ឆ្លង​កាត់​នូវ​ឈូង​សមុទ្រ​ដែល​បាន​ធ្វើ​ការ​បែក​ចែក​ប្រជាពលរដ្ឋ ហើយ​ធ្វើ​ដូច្នេះ​គឺ​ដើម្បី​អាច​យល់​ពី​​គ្នា​ទៅ​វិញ​ទៅ​មក​បានកាន់តែ​ច្បាស់​​ទៀត​​។ យើង​មាន​បំណង​ធ្វើ​ការ​​ជាមួយគ្នា​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធិភាព​​ និង​អាច​បញ្ចេញ​សកម្មភាព​បាន​​យ៉ាង​អង់​អាច​។

យើង​ជឿជាក់​​​លើ​​អនុភាព​នៃ​ការ​ទំនាក់​ទំនង​ដោយ​ផ្ទាល់​។ ​ចំណង​រវាង​បុគ្គល​​ដែល​មក​ពីពិភព​ផ្សេងគ្នា​ គឺ​មាន​​លក្ខណៈ​បែប​​ផ្ទាល់​ខ្លួន បែប​នយោបាយ​ និង​មាន​អំណាច​។ យើង​ជឿជាក់​ថា​​​ការ​សន្ទនា​គ្នា​​​ឆ្លង​កាត់​ព្រំដែន​​​គឺ​មាន​ភាព​ចាំបាច់​​​ចំពោះ​អនាគត​មួយ​ដែល​មាន​លក្ខណៈ​សេរី​ យុត្តិធម៌​ រីកចម្រើន​ និង​មាន​ស្ថិរភាព​ សម្រាប់​​ពលរដ្ឋ​ទាំង​អស់​ក្នុង​សាកល​លោក​យើង​នេះ។

ខណៈ​ពេល​ដែល​យើង​​បន្តធ្វើ​ការ និង​និយាយ​ក្នុង​នាម​ជាបុគ្គល​ យើង​ក៏​មាន​បំណង​ចង់​​កំណត់​ និង​​លើក​កម្ពស់​ពី​​ចំណង់ចំណូលចិត្ត និង​គោល​បំណង​រួម​​ផង​ដែរ។ យើង​​សន្យាថា​​​នឹង​គោរព ផ្ដល់​ជា​ជំនួយដល់​ បង្រៀន ​រៀន​អំពី​​ និង​ស្ដាប់​​​​ គ្នា​​ទៅវិញ​ទៅ​មក។

យើង​ទាំងអស់​គ្នា​គឺជា ក្លូប៊ល​ វ៉យស៍។